រូបភាព​ជុំវិញ​ពិភពលោក ០៣ មេសា ២០១៧

កសិករ​មកពី​រដ្ឋ​ភាគ​ខាងត្បូង​នៃ​រដ្ឋ Tamil Nadu បាន​កោរ​ក្បាល​ពាក់កណ្តាល​អំឡុង​បាតុកម្ម​ទាមទារ​កញ្ចប់​ជំនួយ​គ្រោះ​រាំងស្ងួត​ពី​រដ្ឋាភិបាល​សហព័ន្ធ ក្នុង​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ០៣ មេសា ២០១៧។

មនុស្ស​រងរបួស​ម្នាក់​ដើរ​នៅ​ខាងក្រៅ​ស្ថានីយ​រថភ្លើងក្រោម​ដី​ Sennaya Ploshchad បន្ទាប់ពី​ការ​បំផ្ទុះគ្រាប់បែក​នៅ​ក្នុង​ទូរ​រថភ្លើង​២​ឯស្ថានីយ​រថភ្លើង​ក្រោម​ដី​ក្នុង​រដ្ឋ St. Petersburg ប្រទេស​រុស្ស៊ី។

អ្នកស្រី​ Sally Goodsir ជំនួយការ​អភិរក្ស​នៃ​សិល្បៈ​តុបតែង ឈរកាន់​ស្លាកសញ្ញា​ក្រោម​ដី​ទីក្រុង​ឡុងដ៏ ដែល​ដាក់​​បង្ហាញ​ទៅ​ព្រះមហាក្សត្រី​ Elizabeth ក្នុង​ឆ្នាំ​២០១០។​ នោះ​ជា​វត្ថុ​មួយ​ក្នុង​ពិព័រណ៍​ព្រះរាជអំណោយ​ដែល​បាន​ដាក់បង្ហាញ​ជាសាធារណៈ​កាល​ពី​ថ្ងៃទី​២២ កក្កដា នៅ​ពិធី​សម្ភោធ​សម្រាប់​រដូវក្តៅ​ ក្នុង​បន្ទប់​មួយ​នៅ​ព្រះរាជវាំង​ Buckingham ទីក្រុង​ឡុងដ៏។

សត្វកុក​ពណ៌​ផ្កាឈូក​ឈរ​ក្នុង​ទឹក​នៅជម្រក​​សត្វព្រៃ​ Ras al-Khor​ ជាយ​ក្រុងឌូបៃ នៅ​អេមីរ៉ាត​អារ៉ាប់រួម។

មនុស្ស​ម្នា​ដើរតាម​ផ្លូង​អាង​ទឹក​ Tidal Basin ដើម្បី​ទស្សនា​ផ្កា​ឈើរី​កំពុង​រីក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃទី​០២ មេសា ២០១៧។

មនុស្ស​ដើរ​នៅ​ខាង​មុខ​ច្រក​ចូល​ពិព័រណ៍​ «ការ​រចនា Giro Giro Tondo សម្រាប់កុមារ»​ នៅ​ក្នុង​សារមន្ទី​ Triennale ទីក្រុង​ Milan ប្រទេស​អ៊ីតាលី។

បុគ្គលិក​ថ្មី​របស់​ក្រុម​ហ៊ុន​អាកាសចរ​ជប៉ុន​ Japan Airlines ឈរ​ថត​រូប​ជាក្រុម​អំឡុង​ពីធីផ្តួចផ្តើម​នៅ​បង្ហា​នៃ​អាកាសយាន​ដ្ឋាន​ Haneda ទីក្រុង​តូក្យូ។

បុគ្គលិក​ម្នាក់​កំពុង​ពិនិត្យ​ចង្កៀង​គោម​ដែល​រៀប​ចំ​សម្រាប់​ពិធី​បុណ្យ​អបអរ​ថ្ងៃ​កំណើត​របស់​ព្រះពុទ្ធ​នៅ​ព្រះ​វិហារ Jogye ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង។

តំបន់​មួយ​ដែល​ត្រូវ​បាន​កាន់កាប់​ជា​ថ្មី​ដោយ​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​អំឡុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​យុទ្ធជន​យោធា​រដ្ឋឥស្លាម​ភាគ​ខាងលិច​នៃ​ទីក្រុង​ Mosul។

ទិដ្ឋភាព​ស្ថានីយ​ថាមពល​ព្រះអាទិត្យ Noor 3​ ​ពី​លើ​អាកាស​នៅ​ក្បែរ​ទីក្រុងOuarzazate ភាគ​ខាងត្បូង​ប្រទេស​ម៉ារ៉ុក។