រូបភាព​ជុំវិញ​ពិភពលោក ២៩ មេសា ២០២០

បុគ្គលិក​ពេទ្យ​ទះដៃនៅពេល​ដែល​អ្នក​ជំងឺ​អាយុ​១០០​ឆ្នាំ ម្នាក់​គឺ​អ្នក​ស្រី Julia Dewilde បាន​ជាសះស្បើយ​ពី​ជំងឺកូវីដ​១៩និង​ចាកចេញ​ពីមន្ទីរពេទ្យ Bois de l'Abbaye ក្នុង​ទីក្រុង Seraing ប្រទេស​ប៊ែលហ្ស៊ិក។

សិស្ស​កំពុង​បរិភោគ​អាហារ​ថ្ងៃត្រង់នៅ​លើ​តុ​ដែល​មាន​របាំង​ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺកូវីដ១៩ នៅ​សាលា​បឋម​សិក្សា Dajia ក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់។

បុរស​ម្នាក់​អធិស្ឋាន​សម្រាប់​មន្ត្រី​កងកម្លាំង​ប៉ូលិស​ម្នាក់​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺកូវីដ​១៩​នៅ​ក្នុង​ទីបញ្ចុះ​សព​ក្នុង​ទីក្រុង​ញ៉ូវយ៉ក​ប្រទេស​ឥណ្ឌា។

ប្រជាជន​នៃ​ទីក្រុង Alexandra ក្នុង​ទីក្រុង Johannesburg នៅ​ប្រទេស​អាហ្រ្វិកខាងត្បូងប្រមូល​ផ្តុំ​គ្នា​ដើម្បី​ធ្វើ​តេសត្ត​រក​ជំងឺកូវីដ១៩។

នារី​វ័យ​ក្មេង​ម្នាក់​រត់​កាត់​ខ្ទម​ដែល​កំពុង​ឆេះ​ក្នុង​ជំរំ​សម្រាប់ជនភៀស​ខ្លួន​មួយ​ក្នុងភូមិ Faladie ទីក្រុង Bamako កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ២០២០។ ភ្លើង​បាន​ឆេះជំរំ​ដែល​មាន​មនុស្ស​ជាង​១ពាន់នាក់​ដែល​រត់គេច​ពី​សង្រ្គាម​ក្នុង​ភាគកណ្តាល​ប្រទេស​ម៉ាលី​រស់នៅ។

អាចារ្យ​កាតូលិក​ហ្វីលីពីន​ Eduardo "Ponpon" Vasquez Jr. និង​លោក Rey Amancio ពាក់​ឈុត​ការពារ​ផ្ទាល់​ខ្លួន អំឡុង​ពេល​ពួកគេ​ទៅ​ផ្ទះ​មួយ​ដើម្បី​ឲ្យ​ពរ​ដល់ធាតុ​ស្ត្រី​ម្នាក់​ដែល​បាន​បាត់បង់ជីវិតក្នុងទីក្រុង Caloocan ទីប្រជុំ​ជន​រដ្ឋធានីម៉ានីល ប្រទេស​ហ្វីលីពីន។

អ្នក​រាំរបាំ​បាឡេ​ជនជាតិ​ហុងគ្រី Zsolt Kovacs សម្តែង​នៅក្នុង​ទីក្រុង​ Budapest ប្រទេស​ហុងគ្រី​កាលពី​ថ្ងៃទី​២៨​ ខែមេសា ឆ្នាំ២០២០។

សត្វ​កញ្រ្ជោង​មួយក្បាល​ដើរ​តាម​ផ្លូវ​ Downing ទីក្រុង​ឡុងដ៍​ នៅពេល​ដែល​អង់គ្លេស​នៅ​បន្តបិទ​ប្រទេស​ដោយសារ​វីរុស​កូរ៉ូណា។