រូបភាពជុំវិញពិភពលោក ២៩ មេសា ២០១៩
ស្រ្តីៗជិះលើដំបូងរថយន្តមួយ បន្ទាប់ពីបោះឆ្នោតរួមនៅស្រុក Sirohi រដ្ឋ Rajasthan ប្រទេសឥណ្ឌា។
មន្រ្តីកោសល្យវិច្ច័យធ្វើការរុករកសាកសពនៅបឹង Kokkinopezoula ដែលត្រូវបានគេស្គាល់ថា «បឹងក្រហម» នៅជិតភូមិ Mitsero ប្រទេសស៊ីប។ គេសង្ស័យថា ឃាតករសម្លាប់មនុស្សទម្លាក់ចូលបឹងនេះ។
បុរសម្នាក់ចូលរួមក្នុងពិធីបុណ្យមួយនៅវិហារឥស្លាម Great Mosque of Djenne នៅប្រទេសម៉ាលី កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩។
កងកម្លាំងស្មោះស្ម័គ្រនឹងគណបក្ស GNA បាញ់គ្រាប់ចេញពីរថយន្តហ្ស៊ីបមួយ អំឡុងពេលប៉ះទង្គិចគ្នាជាមួយនឹងកងកម្លាំងស្មោះស្ម័គ្រនឹងបុរសខ្លាំងនៅលីប៊ី លោក Khalifa Haftar នៅចំណុចមួយចម្ងាយប្រមាណ ៤០គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានីទ្រីប៉ូលី។
ក្រុមអ្នកកាន់សាសនាគ្រឹស្តបែប Orthodox ហែរូបសំណាក Virgin Mary អំឡុងពេលដង្ហែក្បួនមួយ ដើម្បីប្រារព្ធពិធីបុណ្យប៉ាក ជិតវិហារ Bachkovo ប្រទេសប៊ុលហ្គារី។
សត្វស្ទាំងរង់ចាំទទួលការព្យាបាលនៅមន្ទីរពេទ្យសម្រាប់សត្វស្ទាំងនៅក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩។
កីឡាករលីកង់តាមបណ្តោយវាលខ្សាច់អំឡុងពេលការប្រកួតប្រណាំងកង់ Titan Desert ឆ្នាំ 2019 នៅប្រទេសម៉ារុក។
បុរសម្នាក់តុបតែងខ្លួនជាសេះដុះស្នែងពណ៌ឥន្ទនូអំឡុពេលពិធីបុណ្យ Cherry Blossom នៅសួន Botanic Garden ក្នុងក្រុង Brooklyn រដ្ឋ New York កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩។
រថយន្តប្រណាំងពីរប៉ះទង្គិចគ្នាអំឡុងពេលការប្រកួតប្រណាំងរថយន្ត NASCAR នៅក្រុង Talladega រដ្ឋ Alabama។
កីឡាករប្រណាំងសេះម្នាក់បង្ហាញវត្តមាននៅមុនការប្រកួតការប្រណាំងសេះ Kentucky Derby ដែលនឹងធ្វើឡើងថ្ងៃទី០៤ ខែឧសភាខាងមុខ នៅក្រុង Louisville រដ្ឋ Kentucky។