រូបភាព​ជុំវិញពិភពលោក ២៨ មេសា ២០២០

បុគ្គលិក​សុខាភិបាល​ពាក់ឈុត​ការពារ លើក​សញ្ញាបង្ហាញ​ថា​ទារក​អាយុ​១៦ថ្ងៃ​​ដែល​បាន​ជាសះស្បើយ​ពី​ជំងឺកូវីដ​១៩ ត្រូវ​បាន​អនុញាតិ​ឲ្យ​ចេញពីពេទ្យ​កុមារជាតិ​ក្នុង​ទីក្រុង Quezon រដ្ឋធានី​ម៉ានីល​ប្រទេស​ហ្វីលីពីន។

បុគ្គលិកពេទ្យ​នៃ​មន្ទីរពេទ្យ​សម្ភព Polizu ស្តាប់អ្នក​លេង​វីយូឡុង​ម្នាក់​ដើម្បី​កម្សាន្ត​អារម្មណ៍​ក្នុង​ទីក្រុង Bucharest ប្រទេស​រ៉ូម៉ានី។

បុរស​ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់​អាន​គម្ពីរ Quran អំឡុង​ខែរ៉ាម៉ាដានក្នុង​ទីក្រុង Gaza។

ទាហាន​ទ័ព​លីបង់ រត់​នៅខាងមុខ​ធនាគារ​ Credit Libanais ដែល​ត្រូវ​បាន​គេ​ដុត​ឆេះ​ដោយ​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅភាគខាងជើង​ទីក្រុង​ Tripoli។

អ្នក​បោះឆ្នោត​មក​ធ្វើការ​បោះ​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​បឋម​នៅ​ការិយាល័យ​បោះឆ្នោតក្នុង​ទីក្រុង Columbus រដ្ឋ Ohio។

ទេសចរ​ ម្នាក់​អោប​ក្តារ​មួយ​នៅ​មហាសមុទ្រ​បន្ទាប់ពី​ឆ្នេរ Bondi Beach ត្រូវ​បាន​បើក​ឲ្យ​ចូល​វិញ​បន្ទាប់ពី​បាន​បិទ​អស់រយៈពេល​ប្រាំសប្តាហ៍​ក្នុង​ទីក្រុងស៊ីដនី​ប្រទេស​អូស្ត្រាលី។

ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់​ពាក់ម៉ាស់​វាយស្គរ​ដើម្បី​ដាស់​ជនជាតិ​មូស្លីម​ឲ្យ​ក្រោកពីដំណេក​មកទទួលទាន​អាហារ​ពេលព្រឹក​មុន​នឹង​ពួកគេ​ចាប់ផ្តើមការតម​អាហារ​ពេញ​មួយ​ថ្ងៃ​អំឡុង​ខែ​តមអាហារ​រ៉ាម៉ាដាន​ក្នុង​ទីក្រុង Nablus តំបន់ West Bank។

សត្វ​ក្ងាន​មួយ​គូរ​ធ្វើសំបុកពី​សំរាម​នៅ​កណ្តាល​ទីក្រុង Copenhagen ប្រទេស​ដាណឺម៉ាក។