រូបភាពជុំវិញពិភពលោក ២៧ មេសា ២០២០

  • VOA English

ហ្វូងសត្វចៀមកំពុងស៊ីស្មៅនៅទន្លេ Rhine ជិតព្រះវិហារ Cathedral ក្នុងក្រុង Cologne ប្រទេសអាល្លឺម៉ង់។

បុគ្គលិកពេទ្យម្នាក់បាញ់សម្អាតខ្លួននៅតង់មួយខាងក្រៅមណ្ឌលសុខភាព Gat Andres Bonifacio Memorial Medical Center ក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន។ 

បុរសគ្មានផ្ទះសម្បែងម្នាក់ និងកូនយកផ្លាស្ទិកគ្របពីលើដើម្បីការពារកុំឲ្យទទឹកពេលភ្លៀងធ្លាក់មួយនៅក្រុង Kolkata ប្រទេសឥណ្ឌា។

ស្រ្តីពីរនាក់មកពីវិហារ St. James' Church ស្លៀកពាក់ជាតួអង្គក្នុងរឿង Cat in the Hat ឈរថតរូបអំឡុងពេលយកអាហារឲ្យជនទន់ខ្សោយ បន្ទាប់ពីមានការរាតត្បាតវីរុសកូរ៉ូណានៅក្រុង Bolton ប្រទេសអង់គ្លេស។

ត្រីដូហ្វាំងហែលក្នុងដៃសមុទ្រមួយ ដែលមិនមាននាវាចរណ៍ ស្របពេលមានការបិទទីក្រុងអ៊ីស្តង់ប៊ូល នៅប្រទេសតួកគី ក្រោយពីមានរាតត្បាតជំងឺកូវីដ១៩។ 

ស្រ្តីម្នាក់មើលព្រះអាទិត្យរៀបលិចពីឆ្នេរមួយនៅក្រុង Venice រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។ 

កុមារីម្នាក់ព្យាយាមពាក់ម៉ាស់នៅស្ថានីយរថយន្តក្រុងក្នុងក្រុង Lima មុនពេលធ្វើដំណើរជាមួយគ្រួសារទៅស្រុកកំណើតនៅខេត្ត Piura ប្រទេសប៉េរូ។ 

អ្នកលេងសៀកម្នាក់ពាក់ម៉ាស់ការពារខ្លួនពីវីរុសកូរ៉ូណា ពេលសម្តែងនៅមហោស្រពជាតិក្នុងក្រុងការ៉ាកាស ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។ 

ស្រ្តីម្នាក់ពីសហគមន៍កុលសម្ព័ន្ធ Dhimal ហាលម្ទេសនៅភូមិ Mallabari ក្រុងប្រទេសឥណ្ឌា។

អត្តពលិកនាង Desiree Henry ពីក្រុមចក្រភពអង់គ្លេសធ្វើការហ្វឹកហាត់នៅកន្លែងវាយកូនហ្គោលមួយនៅក្រុងឡុងដ៍ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។ 

ស្រមោលមនុស្សម្នាក់កំពុងស្ទួចត្រីនៅលើផ្ទៃទឹកទំនប់វារីអគ្គិសនី Clinton ជិតក្រុង Lawrence រដ្ឋ Kansas កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។