រូបភាពជុំវិញពិភពលោក ២៦ មេសា ២០១៧
ព្រះម្ចាស់ក្សត្រីអង់គ្លេស Queen Elizabeth II ឈរជិតរថយន្តបុរាណមួយនៅពេលដែលព្រះព្រះម្ចាស់ក្សត្រីរៀបចំកម្មវិធីអបអរទិវាជនពិការលើកទី៤០ នៅប្រាសាទ Windsor Castle ភាគខាងលិចទីក្រុងឡុងដ៏។
ដំរីទឹកមួយក្បាលកំពុងលេងទឹកក្នុងថ្ងៃក្តៅមួយនៅក្នុងសួនសត្វ Anna National Zoological Park ក្នុងទីក្រុង Chennai ប្រទេសឥណ្ឌា។
សន្ទុះខ្យល់បក់មកចំមួករបស់សម្តេច Pope Francis នៅពេលដែលលោកបានដើរចេញពី St. Peter Square ជាមួយនឹង Monsignor Leonardo Sapienza និង Archbishop Georg Ganswein ក្រោយពីបញ្ចប់ការជួបជុំប្រចាំសប្តាហ៍ជាមួយទស្សនិកជនក្នុងបុរីវ៉ាទីកង់។
នាឡិកាខូចមួយព្យួរលើជញ្ជាំងក្នុងសាលានៅទីក្រុងដាច់ស្រយាលមួយគឺទីក្រុង Pripyat ដែលមានចម្ងាយប្រមាណ៣គីឡូម៉ែតពីរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl ក្នុងប្រទេសអ៊ុយក្រែន។
សត្វបក្សីញីមួយក្បាលកំពុងក្រេបទឹកលម្អងផ្កាមួយក្នុងសួនផ្កា Allahabad ប្រទេសឥណ្ឌា។
បុរសជនជាតិអ៊ីរ៉ាក់ដែលត្រូវបានបំលាស់ទីម្នាក់ជិះលើសត្វលាមួយក្បាលដោយមានសត្វឆ្កែមួយក្បាលដើរតាមបន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលប្រតិព័ទ្ធ Hashed al-Shaabi កំពុងឆ្ពោះទៅរកទីក្រុងបុរាណ Hatra ក្នុងបញ្ជីរបស់អង្គការ UNESCO ភាគនិរតីនៃទីក្រុង Mosul ខាងជើងប្រទេសអ៊ីរ៉ាក់។
Ramu សត្វស្វាចិញ្ចឹមមួយក្បាលលោតនៅពេលកំពុងត្រូវម្ចាស់មុជទឹកឲ្យនៅទន្លេ Ganges River ក្នុងទីក្រុង Kolkata ប្រទេសឥណ្ឌា។
បុរសម្នាក់ដើរលើកំពូលពំនូកសំរាមក្នុងទីក្រុង Kisumu ប្រទេសកេនយ៉ា។
ស្រ្តីម្នាក់អង្គុយខាងមុខផ្លាកផ្សាយពាណិជ្ជកម្មនៅពេលដែលនាងកំពុងរង់ចាំបោះឆ្នោតក្នុងការបោះឆ្នោតបឋមរបស់គណបក្ស Jubilee Party នៅស្ថានីយបោះឆ្នោតកណ្តាលទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។
ការផ្ទុះមួយដែលគេឃើញក្នុងពេលសមយុទ្ធយោធារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ក្នុងកន្លែងហ្វឹកហាត់មួយក្នុងតំបន់យោធាដែលបែងចែកប្រទេសកូរ៉េទាំងពីរក្នុងទីក្រុង Pocheon ប្រទេសកូរ៉េខាងត្បូង។
កុមារម្នាក់អើតមកមើលពិធីបុណ្យសពមួយពីក្រោយបដានៅព្រះវិហារឥស្លាម Sayyida Zeinab ជាយក្រុង Damascus ប្រទេសស៊ីរី។
នារីពីក្រុមសម្តែងម្នាក់កាន់ផ្កាបីដើមចូលរួមក្នុងការហែក្បួនអបអរបដិវត្តក្នុងថ្ងៃទី២៥ មេសា ១៩៧៤។