រូបភាពជុំវិញពិភពលោក ២៤ មេសា ២០១៩

នាង Anusha Kumari(កណ្តាល) យំសោក​នៅក្នុង​ពិធី​បញ្ចុះ​សព​ប្តី​ កូន​ពីរនាក់​និង​បងប្អូន​បង្កើត​នាង​បី​នាក់ ដែល​ជា​ជនរងគ្រោះ​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​កាលពី​ថ្ងៃ​អាទិត្យ​អំឡុង​ពិធី​បុណ្យ​ Easter ក្នុង​ទីក្រុង Negombo ប្រទេស​ស្រីលង្កា។
 

កងទាហាន​សម្តែង​ក្បាច់គុន អំឡុង​ពិធី​គ្រប់ខួប​លើក​ទី​៦៧​នៃ​កងកម្លាំង​ទ័ព​ពិសេស​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុង​ទីក្រុង​ហ្សារកាតា។

កីឡាករ​ប្រកួត​ក្នុង​កីឡារត់​កាត់​ឧបសគ្គ Steeplechase ចម្ងាយ​៣,០០០ម៉ែត្រ​ក្នុង​ការ​ប្រកួត​ពានរង្វាន់កីឡា​អាស៊ី​លើកទី​២៣ នៅ​ពហុកីឡដ្ឋានអន្តរជាតិ​នៅ​ក្នុ​ងរដ្ឋ​ធានី Doha ប្រទេស​កាតា។

ប្រាសាទ Schloss Habsburg បន្ទាយ​នៅ​ក្នុង​សតវត្ស​ទី​១០ ត្រូវ​បាន​គេឃើញ​នៅ​ក្រោយ​ចម្ការមួយ​អំឡុង​អាកាសធាតុ​ក្តៅ​នៅ​ក្បែរ​ភូមិ Habsburg ប្រទេស​ស្វ៊ីស។

ជនចំណាកស្រុក​អាមេរិកកណ្តាល​ប្រជ្រៀត​គ្នា​ចូល​ក្នុង​រថភ្លើង​មួយ​ក្នុង​ទីក្រុង​ Ixtepec រដ្ឋ Oaxaca ប្រទេស​ម៉ិកស៊ិក អំឡុង​​ដំណើរ​ឆ្ពោះ​ទៅកាន់​ព្រំដែន​ម៉ិកស៊ិក​និង​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ២០១៩។

សម្រាម​ផ្លាស្ទិក​ត្រូវ​បាន​ឃើញ​អណ្តែត​នៅ​លើ​ប្រឡាយទឹកលូ​មួយ​ក្នុង​រដ្ឋធានី Port-au-Prince ប្រទេស​ហៃទីកាលពី​ថ្ងៃទី​២៣ ខែមេសា​ ឆ្នាំ២០១៩។

កូនដំរី​ដែល​ទើបនឹង​កើត​មួយ​ឈ្មោះ Gus អង្គុយ​នៅ​ក្រោមម្តាយ​របស់​ខ្លួន​ឈ្មោះ Sabie នៅពេល​ដែល​អ្នក​ថែរក្សា​សួន​សត្វ​ម្នាក់​បាញ់ទឹក​ជម្រះ​វា​នៅ​ក្នុង​សួនសត្វ​នៃ​ទីក្រុង​ Wuppertal ប្រទេស​អាល្លឺម៉ង់។

ទូកនេសាទ​ជាច្រើន​កំពុង​ត្រឡប់​ទៅ​កំពង់ផែ​វិញ​អំឡុង​ពេល​ដែល​អ្នក​នេសាទ​ត្រៀម​សម្រាប់​ការ​ផ្អាក​នេសាទ​ក្នុង​រដូវក្តៅ​ក្នុង​ទីក្រុង​ Lianyungang ខេត្ត Jiangsu ភាគ​ខាងកើត​ប្រទេស​ចិន។