រូបភាពជុំវិញពិភពលោក ២២ មេសា ២០១៩
ស្រ្តីម្នាក់ដែលរស់នៅជិតវិហារ St. Anthony រត់រកកន្លែងសុវត្ថិភាព ដោយមានបីកូនក្នុងដៃ បន្ទាប់ប៉ូលិសបានរកឃើញគ្រឿងផ្ទុះនៅកន្លែងថតយានយន្តមួយនៅក្រុងកូឡុំបូ ប្រទេសស្រីលង្កា។
ប៉ូលិសហ៊ុមព័ទ្ធរថយន្តដឹកតន្រ្តីករអ៊ុយហ្គាន់ដាប្រែខ្លួនជាអ្នកនយោបាយលោក Robert Kyagulanyi ដែលត្រូវបានគេស្គាល់តាមឈ្មោះជាទូទៅថា Bobi Wine នៅក្រុង Busabala។ លោក Wine ត្រូវបានគេចាប់ខ្លួនអំឡុងពេលធ្វើដំណើរទៅកាន់សន្និសីទសារព័ត៌មានមួយ ដើម្បីប្រកាសពីការលុបចោលការសម្តែងរបស់លោក។
ជំទាវទីមួយលោកស្រី Melania Trump ទះដៃជាមួយកុមារម្នាក់នៅអំឡុងពេលកម្មវិធី Easter Egg Roll នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ក្រុមអ្នកបួងសួងធ្វើការបួងសួងអំឡុងពេលប្រសិទ្ធពរដោយអាចារ្យសាសនាជ្វីពនៅជញ្ជាំងពិសិដ្ឋ Western Wall ក្នុងប្រទេសអ៊ីស្រាអែល។
ពលរដ្ឋដែលរស់នៅជិតព្រះវិហារកាតូលិកដែលត្រូវបានរងការវាយប្រហារអំឡុងពេលប្រារព្ធពិធី Easter Sunday ចាកចេញពីផ្ទះរបស់ពួកគេ ខណៈដែលប៉ូលិសព្យាយាមដោះគ្រឿងផ្ទុះចេញពីរថយន្តវ៉េនមួយ មុនពេលដែលគ្រឿងផ្ទុះនោះបានផ្ទុះនៅក្រុងកូឡុំបូ ប្រទេសស្រីលង្កា។
ក្រុមសកម្មជន Extinction Rebellion ដែលប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ សម្តែង «ការស្លាប់រង្គាល» ក្រោមរូបសំណាកត្រីបាឡែននៅសារមន្ទីរ Natural History នៅក្រុងឡុងដ៍ នៅថ្ងៃទីប្រាំបីនៃការធ្វើបាតុកម្មទាមទារឲ្យមានការផ្លាស់ប្តូរគោលនយោបាយដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុុ។
នេនតូចមួយអង្គសម្រាកអំឡុងពេលពិធីបុណ្យពុទ្ធសាសនាមួយនៅវិហារ Jogye នៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ក្រុមអ្នកជួយសង្រ្គោះព្យាយាមជួយសង្រ្គោះអ្នកដែលនៅជាប់នៅក្នុងគំនរអាគារដួលរលំមួយ ដោយសារគ្រោះរញ្ជួយដីនៅក្រុង Porac ខេត្ត Pampanga ភាគខាងជើងប្រទេសហ្វីលីពីន។
បុរសៗជះទឹកដាក់នារីៗអំឡុងពេលអបអរពិធីបុណ្យ Easter នៅក្រុង Mezokovesd ប្រទេសហុងគ្រី។
ទិដ្ឋភាពចេញពីឧទ្ធម្ភាចក្ររបស់កងកម្លាំងទ័ពអាកាសកាណាដាបង្ហាញពីតំបន់រងទឹកជំនន់ Rigaud នៅក្រុង Quebec កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។