រូបភាពជុំវិញពិភពលោក ២១ មេសា ២០២០
សមាជិកនៃអង្គភាពពន្លត់អគ្គិភ័យពាក់ឈុតការពារ បាញ់ថ្នាំសម្លាប់មេរោគដើម្បីបញ្ឈប់ការរាតត្បាតវីរុសកូរ៉ូណានៅតាមផ្លូវក្នុងទីក្រុងរ៉ង់ហ្គូនប្រទេសមីយ៉ាន់ម៉ា។
បុគ្គលិកពេទ្យបាញ់ថ្នាំសម្លាប់មេរោគលើរដ្ឋមន្ត្រីក្រសួងព័ត៌មានលោកស្រី Manal Abdul-Samad នៅពេលដែលលោកស្រីបានមកដល់កិច្ចប្រជុំសភាក្នុងទីក្រុង Beirut ប្រទេសលីបង់។
ស្ត្រីម្នាក់បីកូន នៅពេលដែលនាងកំពុងរង់ចាំទទួលស្រូវសាលីពីគណៈកម្មាធិការគ្រោះអាសន្នរបស់រដ្ឋាភិបាលអំឡុងពេលបិទទីក្រុងដើម្បីប្រឆាំងនឹងវីរុសកូរ៉ូណាក្នុងទីក្រុងកាប៊ុល។
កសិករតម្រង់រថយន្តដឹកទំនិញរបស់ខ្លួនដែលមានផ្ទុកស្រូវនៅផ្សារបោះដុំមួយក្នុងភូមិ Majholi Tehsil ដែលមានចម្ងាយប្រមាណ៤៥គីឡូម៉ែតពីទីក្រុង Jabalpur ប្រទេសឥណ្ឌា។
និស្សិតចិនរស់នៅក្នុងប្រទេសថៃដែលពាក់ឈុតការពារ ដើរក្នុងអាកាសយានដ្ឋានសុវណ្ណភូមិមុននឹងឡើងតាមជើងហោះហើររបស់ខ្លួនក្នុងទីក្រុងបាងកក។
សត្វចៀមស៊ីស្មៅក្បែរកោះ Mont Saint-Michel ភាគខាងលិចប្រទេសបារាំងនៅពេលដែលប្រទេសនេះត្រូវបានបិតដើម្បីទប់ស្កាត់ការរាតត្បាតរបស់វីរុសកូរ៉ូណា។
ក្រុមប៉ូលិស Fort Myers តម្រៀបរថយន្តជារូបបេះដូងដើម្បីអរគុណដល់បុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យ Lee Memorial ក្នុងទីក្រុង Fort Myers រដ្ឋ Florida។