រូបភាពជុំវិញពិភពលោក ១៦ មេសា ២០១៧
ប្រជាជនចូលរួមក្នុងការរត់ប្រណាំងពណ៌ ឆ្នាំ២០១៧ នៅខាងមុខ Eiffel Tower ក្នុងទីក្រុងប៉ារីស។
ប្រជាជនប្រមាណ៦៦២នាក់ស្លៀកពាក់ជា «The Tramp» ថតរូបជាក្រុមដើម្បីអបអរខួបលើកទី១របស់សារមន្ទី Chaplin’s World By Grevin និងខួបកំណើតរបស់លោក Charlie Chaplin ក្នុងទីក្រុង Corsier-sur-Vevey ប្រទេសស្វីស។
អ្នកចូលរួមជនជាតិ Jewish និងអ្នកគាំទ្ររបស់ពួកគេកាន់ស្លាកមួយដែលសរសេរថា «ហែរក្បួនដើម្បីជីវិតហុងគ្រី» ក្នុងបាតុកម្មមួយនៅលើស្ពានហុងគ្រីចាស់ «Lanchid» ក្នុងទីក្រុង Budapest។ «ហែរក្បួនដើម្បីជីវិត» ប្រារព្ធខួបរំលឹកថ្ងៃ Holocaust ដែលបណ្តាលឲ្យជនរងគ្រោះដែលគេនិរទេសទៅកាន់ជំរំរាប់ពាន់នាក់បានស្លាប់ដោយពួក Nazis។
ទាហានដើរក្បួនកាត់ Kim Il Sung Square ក្នុងការហែក្បួនយោធាមួយកាលពីថ្ងៃទី១៥ មេសា ២០១៧ ក្នុងរដ្ឋធានីព្យុងយ៉ាង ប្រទេសកូរ៉េខាងជើងដើម្បីអបអរខួបទី១០៥របស់លោក Kim Il Sung ជនដែលបានកសាងប្រទេសនេះនិងជាជីតារបស់លោក Kim Jong Un ដែលកំពុងកាន់អំណាច។
ផ្កា Bluebells ក្នុងព្រៃ Hallerbos ទីក្រុង Halle ប្រទេសប៊ែលហ្ស៊ិក។
ទីប្រឹក្សារដ្ឋប្រទេសមីយ៉ាន់ម៉ាអ្នកស្រី អង់សាន ស៊ូជី បានត្រូវគេចាក់ទឹកនៅពេលដែលអ្នកស្រីចូលរួមក្នុងថ្ងៃចុងក្រោយនៃទិវាបាញ់ទឹករបស់ប្រទេសនេះ ឬត្រូវបានគេស្គាល់ថាពិធីចូលឆ្នាំថ្មីមីយ៉ាន់ម៉ាក្នុងរដ្ឋធានីណៃពិដោ។
ជនចំណាកស្រុកក្នុងទូកក្តោងជ័រមួយធ្លាក់ចូលសមុទ្រនៅក្បែរទូករបស់ស្ថានីយជំនួយជនចំណាកស្រុករបស់អង្គការក្រៅរដ្ឋាភិបាលមួយដែលមានមូលដ្ឋាននៅប្រទេសម៉ាល់ត៍ខណដែលជនចំណាកស្រុកម្នាក់លោតឡើងលើយុថ្ការបស់នាវាប៉ាណាម៉ាបន្ទាប់ពីជនចំណាកស្រុកប្រមាណ២០នាក់លង់ទឹកក្នុងសមុទ្រ Mediterranean ក្នុងដែនទឹកអន្តរជាតិនៅឆ្នេរប្រទេសលីប៊ី។
ស្រ្តីម្នាក់ថតរូបជាមួយនឹងខ្លែងក្នុងទិវាខ្លែងក្នុងស្រុកមួយនៅទីក្រុង Langfang ខេត្ត Shandong ប្រទេសចិនកាលពីថ្ងៃទី០៥ មេសា ២០១៧។
សមាជិកយោធាកំពុងសែងសាកសពជនរងគ្រោះម្នាក់ក្នុងបេសកកម្មសង្រ្គោះបន្ទាប់ពីគំនរសំរាមបានរលំនិងបានកប់ផ្ទះជាច្រើនខ្នងក្នុងទីក្រុង Colombo ប្រទេសស្រីលង្កា។
អ្នកគោរពសាសនាកំពុងលេងភ្លេងប្រពៃណីក្នុងការប្រារព្វទិវា «Sindoor Jatra» នៃម្សៅពណ៌ក្រហមក្នុងទីក្រុង Thimi, ក្នុងរដ្ឋ Bhaktapur ប្រទេសនេប៉ាល់ កាលពីថ្ងៃទិ១៥ មេសា ២០១៧។
បក្សីមួយក្បាលដករោមពីខ្នងរបស់សត្វក្តាន់ក្នុងសួន Bushy ទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស។