រូបភាពជុំវិញពិភពលោក ១២ មេសា ២០១៧
បុរសដែលត្រូវផ្លាស់ទីម្នាក់អង្គុយលើអគារបែកបាក់នៅខាងក្រៅជំរំ Hammam al-Alil ភាគខាងត្បូងទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់។
នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau (ស្តាំ) កំពុងនិយាយជាមួយជ័យលាភីពានរង្វាន់សន្តិភាពណូប៊ែល លោកស្រី Malala Yousafzai បន្ទាប់ពីនាងបានទទួលសញ្ជាតិកាណាដាដោយកិត្តិយសក្នុងពិធីមួយនៅបណ្ណាល័យសភាលើ Parliament Hill ក្នុងទីក្រុង Ottawa ខេត្តOntario។
ក្មេងស្រីម្នាក់បានចូលរួមក្នុងពិធីបុណ្យសាសនាតូចមួយដែលត្រូវបានគេហៅថា «Moriones» នៅ Mogpog ខេត្ត Marinduque ប្រទេសហ្វីលីពីន។
ភ្ញៀវកំពុងមើលស៊ុតធំៗសម្រាប់បុណ្យ Easter ខណដែលពួកគេដើរនៅក្នុងទិវានេះនៅកណ្តាលទីក្រុង Kyiv ប្រទេសអ៊ុយក្រែន។
អ្នកសម្តែងម្នាក់ជិះម៉ូតូក្នុង ទីកម្សាន្ត «Well of Death» អំឡុងការតាំងពិរព័ណ៌មួយនៅទីក្រុងBhaktapur ប្រទេសនេប៉ាល់។
ជនរងសាលល្បងមួយត្រូវបានលើកដោយមនុស្សពីរនាក់ក្នុងពិធីបុណ្យដើម្បីរំលឹកវិញ្ញាណក្ខន្ធនិងជាពំនឹងដល់គ្រួសាររបស់ជនរងគ្រោះនៃការសម្លាប់ក្រៅប្រព័ន្ធតុលាការក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។ ប្រជាជនជាង៦.០០០នាក់បានស្លាប់ ប្រាំពីរខែបន្ទាប់ពីលោកប្រធានាធិបតី Rodrigo Duterte បានចេញបញ្ជាឲ្យមានសង្រ្គាមថ្នាំញៀនដែលមិនធ្លាប់មានពីមុនមក។
នាង Anastasiia Voinova (ឆ្វេង) និងនាង Daria Shmeleva (ស្តាំ) ថតរូបខ្លួនឯងជាមួយនឹងស្រ្តីមិនស្គាល់អត្តសញ្ញាណម្នាក់បន្ទាប់ពិនាងបានឈ្នះមេដាយមាសក្នុងWomen's Team Sprint នៅក្នុងការប្រកួតពានរង្វាន់ជិះកង់ពិភពលោកផ្នែកនារីទីក្រុងហុងកុង។
ព្រះច័ន្ទពេញវង់ឬព្រះចន្ទពណ៌ផ្កាឈូកក្នុងឆ្នាំនេះកំពុងរះលើរូបសំណាកក្នុងទីក្រុងស្កុបជេ (Skopje) ប្រទេសម៉ាសេដ្វាន។
រូបសំណាក «Ecce Homo» សាងសង់ដោយសិល្បករលោក Mark Wallinger នៅខាងក្រៅវិហារ St Paul's Cathedral ក្នុងទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស។
បុរសម្នាក់ដើរកាត់ដើមផ្កាឈើរីនិងផ្កាពណ៌លឿងក្នុងចម្ការដើមឈើរីក្នុងទីក្រុង Nieder-Olm ភាគនិរតីនៃប្រទេសអាល្លឺម៉ង់។