រូបភាព​ជុំវិញ​ពិភពលោក ១០ មេសា ២០១៧

លោក Petro Fedorowitsch Mischuk ​ជនជាតិ​អ៊ុយក្រែន​ដែល​ជា​អតីត​អ្នក​រួច​ជីវិត​ពី​ជំរំ​ កាន់​មួក​ឯកសណ្ឋាន​របស់​លោក​ក្នុង​ពិធីរំលឹក​ខួប​ទី​៧២​របស់​អតី​តមេដឹកនាំ​ណាស៊ី​លោក​ Mittelbau-Dora នៅ​ទីក្រុង Nordhausen ភាគ​កណ្តាល​ប្រទេស​អាល្លឺម៉ង់។

ប៉ូលិស​ប្រឆាំង​កុបកម្ម​ត្រៀមខ្លួន​ក្នុង​ការ​តតាំង​ជាមួយ​នឹង​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Nicolas Maduro ​ក្នុង​រដ្ឋធានី​ ការ៉ាកាស ប្រទេស​វ៉េណេស៊ុយអេឡា។

យាន Soyuz MS-02 ចុះ​ចត​ដោយ​មេបញ្ជាការ​បេសកកម្ម ៥០ លោក Shane Kimbrough នៃ​អង្គការ​ណាសា​និង​លោក Sergey Ryzhikov វិស្វករ​ជើង​ហោះ​ហើរ​ និង​លោក Andrey Borisenko នៃ​ស្ថាប័ន​អវកាស​ ក្បែរ​ទីក្រុង​ Zhezkazgan ប្រទេស​កាហ្សាក់ស្ថាន។​​​
 

ម្ឈូស​របស់​លោក PC Keith Palmer ដែល​ត្រូវ​បាន​សម្លាប់​ក្នុងការ​វាយប្រហារ​ថ្មីៗ​នេះ​នៅ ​Westminster កំពុង​ត្រូវ​បាន​ដឹក​ចេញ​តាម Carriage Gates របស់​វិមាន Westminster ដែល​សព​ត្រូវ​បាន​ទុក​មួយ​យប់នៅ​ទីនោះ។ សព​ត្រូវ​បាន​ដឹក​ទៅ​កាន់​វិហារ Southwark ក្នុង​ទីក្រុង​ឡុងដ៏។​​​
 

ស្រ្តី​ជាច្រើន​កំពុង​យំ​សោក​នៅ​វិហារ Mar Amina ក្នុងពិធី​បុណ្យ​សព​​អ្ន​កស្លាប់​ការ​វាយប្រហារ​នៅ​ក្នុង​វិហារ Palm Sunday ក្នុង​ទីក្រុង Alexandria ប្រទេស​អេហ្ស៊ីប។​​
 

យន្តហោះ​របស់អាល្លឺម៉ង់​មួយ​គ្រឿង​ហោះ​កាត់​ព្រះចន្ទ ក្នុង​ទីក្រុង​ Frankfurt ប្រទេស​អាល្លឺម៉ង់កាល​ពី​ថ្ងៃទី ០៩ មេសា ២០១៧។
 

ក្រវិលពេជ្រ​ពណ៌ខៀវ​ Apollo និង​​ពណ៌ផ្កាឈូក​ Artemis​ ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​បន្ទប់​ដេញ​ថ្លៃ​ក្នុង​ទីក្រុង​ឡុងដ៏។
 

សិល្បករ​អាល្លឺម៉ង់​លោក Jadore Tong កំពុង​បញ្ចប់​គំនូរ​ដំរី​ដ៏​ធំ​របស់​លោក​ក្នុង​ទីក្រុង​បែរឡាំង។

មនុស្ស​ម្នា​កំពុងជិះ​ក្តារចែវ​នៅ​ក្បែរ​ផ្កា​ឈើរី​ដែល​កំពុង​រីកតាម​ដងទន្លេ Oka River ក្នុង​ទីក្រុង​ Yokohama ប្រទេស​ជប៉ុន។​