​រូបភាព​ជុំវិញ​ពិភពលោក​ ០១​ មេសា​ ២០១៩​

  • VOA English

សិល្បករ​ដើរ​លើ​ខ្សែពួរ​នៅ​ខាង​មុខ​វិហារ​ Emmaus Monastery នៅ​ក្រុង​ប្រាក​ សាធារណរដ្ឋ​ឆេក។

ភេ​សមុទ្រ​ឈ្មោះ​ថា «Leo» សរសេរ​អក្សរ​ជប៉ុន​នៅ​រមណីយដ្ឋាន​ Hakkeijima Sea Paradise ក្នុង​ក្រុង​ Yokohama ប្រទេស​ជប៉ុន។

ឈ្លូស​ទឹកកក​អូស​កីឡាករ​ប្រណាំង​អំឡុងពេល​ការ​​ប្រណាំង​ប្រជែង​លើ​ទឹកកក​រយៈចម្ងាយ​ ១​គីឡូម៉ែត្រ​ក្នុង​ការ​ប្រកួត​ពានរង្វាន់​ BRP Poro Cup នៅ​ក្រុង​ Inari ភាគ​ខាង​ជើង​ហ្វាំងឡង់​ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៩។ 

កុមារី​ជនជាតិ​ក្វាតេម៉ាឡា​ម្នាក់​ឳប​ពី​ក្រោយ​បងប្រុស​​របស់​ខ្លួន​ ខណៈ​ពេល​ពួកគេ​ដើរ​កាត់​ចម្ការ​មួយ​ក្រោយ​ពី​ឆ្លង​ទន្លេ​ ​Rio Grande ដោយ​ខុស​ច្បាប់​ ដើម្បី​ចូល​ទៅ​សហរដ្ឋអាមេរិក​​ពី​ប្រទេស​ម៉ិចស៊ិក​​នៅ​ក្រុង​ Penitas រដ្ឋ​ Texas កាល​ពី​​ថ្ងៃ​ទី​៣១ ខែ​មីនា​ ឆ្នាំ​២០១៩។ 

​បុគ្គល​ម្នាក់​កំពុង​ពិនិត្យ​កម្ទេចកម្ទី​នៃ​យន្តហោះ​ធុន​តូច​មួយ​នៅ​ក្នុង​ចម្ការ​មួយ​នៅ​ភូមិ​ Erzhausen ជិត​ក្រុង​ Frankfurt ប្រទេស​អាល្លឺម៉ង់។ 

មន្រ្តី​យោធា​ចិន​ពិនិត្យ​មើល​គ្រោងឆ្អឹង​នៃ​សព​ទាហាន​ចិន​ដែល​ច្បាំង​នៅ​សម័យ​សង្រ្គាម​កូរ៉េ​ អំឡុងពេល​ពិធី​បុណ្យ​មួយ​នៅ​ក្រុង​ Incheon ប្រទេស​កូរ៉េខាងត្បូង។

លោក​ Alexei Vlasov អ្នក​បង្វឹក​សត្វ​ស្ទាំង​កាន់​សត្វ​ស្ទាំង​ឈ្មោះ​ Alpha ដែល​មាន​អាយុ​ ២០​ឆ្នាំ​ អំឡុងពេល​យាមល្បាត​វិមាន​ក្រឹមឡាំង​ នៅ​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។ 

កីឡាករ​ប្រណាំង​រថយន្ត​ Sebastian Vettel នៃ​ក្រុមហ៊ុន​រថយន្ត​ Ferrari បើក​រថយន្ត​ដែល​កំពុង​រង​ការ​ខូចខាត​អំឡូងពេល​ការ​ប្រកួត​ប្រណាំង​រថយន្ត​ Formula One Bahrain Grand Prix នៅ​ក្រុង​ម៉ាណាម៉ា​ ប្រទេស​បារ៉ែន កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​មីនា​ ឆ្នាំ​២០១៩។

ជនវ័យក្មេង​នៅ​សហគមន៍​San Nicolas de los Ranchos ចូលរួម​ក្នុង​ពិធី​បុណ្យ​គូរ​រូប​និង​ពាក់មុខ​រាំ​កម្សាន្ត​ «Xinacates» នៅ​ក្រុង​ Puebla ប្រទេស​ម៉ិចស៊ិក​កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​មីនា​ ឆ្នាំ​២០១៩។

ពលរដ្ឋ​នៅ​ក្រុង​ Jorhat ចូលរួម​បោះឆ្នោត​ដោយ​ប្រើ​ម៉ាស៊ីន​អេឡិចត្រូនិច​អំឡុងពេល​ហាត់សម​មុន​ពេល​ការ​បោះឆ្នោត​ជាតិ​នៅ​ឥណ្ឌា។