ជំងឺ​ថប់​បារម្ភ​និង​ជំងឺ​បាក់​ទឹក​ចិត្ត​កំពុង​កើន​ឡើង​ក្នុង​ពេល​​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩

Your browser doesn’t support HTML5

ចំនួន​មនុស្ស​ដែល​រងគ្រោះ​ពី​ជំងឺ​​​បាក់​ទឹក​ចិត្ត​នៅ​ទូទាំង​ពិភពលោក​បាន​កើន​ឡើង ២៨% នៅ​ក្នុង​ឆ្នាំ២០២០​ ក្នុង​អំឡុង​ការ​​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ដោយ​កើន​ដល់​​ចំនួន​ប៉ាន់ស្មាន​ប្រមាណ ២៤៦ លាន​ករណី។ អ្នក​ដែល​រងគ្រោះ​ពី​ជំងឺ​ថប់បារម្ភ​កើន​ឡើង​ ២៦%។ ការ​រកឃើញ​ទាំង​នេះ​កើត​ចេញ​ពី​ការ​ស្ទង់មតិ​របស់​ទស្សនាវដ្តី​សុខភាព Lancet ដែល​ប្រើប្រាស់​ទិន្នន័យ​ពី​ការ​សិក្សា​ស្រាវជ្រាវ​ដែល​ប្រមូល​ទិន្នន័យ​នៅ​ទ្វីប​អាមេរិក​ខាង​ជើង អឺរ៉ុប និង​អាស៊ី​បូព៌ា។ ការ​សិក្សា​នេះ​រកឃើញ​ថា ស្ត្រី​រងគ្រោះ​ខ្លាំង​ជាង​បុរស។ អ្នកស្រី Laurel Bowman នៃ VOA រាយការណ៍​ពី​រឿង​នេះ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ អ្នកស្រី លី ម៉ូរីវ៉ាន់​ ជូន​សេចក្តី​ប្រែសម្រួល៕