អ្នកវិភាគ៖មេដឹកនាំដែលចង់ក្រាញអំណាចយូរនឹងយកលោកហ៊ុនសែនជាគំរូ
Your browser doesn’t support HTML5
អ្នកវិភាគមើលឃើញថា ការកាន់តំណែង៣០ឆ្នាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនមិនមែនជាគំរូល្អដល់មេដឹកនាំដទៃទៀតនៅក្នុងតំបន់ទេ។ ក្នុងពេលជាមួយគ្នានេះដែរ គណបក្សប្រជាជនកម្ពុជារបស់លោកហាក់ដូចជានឹងមានសន្ទុះខ្លាំងជាងមុន ដោយសារការហក់ចូលឆាកនយោបាយជាថ្មីរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិមកដឹកនាំគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិច ដែលជាការទាក់ទាញបំបែកសំឡេងចេញពីក្រុមអ្នកប្រជាធិបតេយ្យ។ លោកម៉ែនគឹមសេងនៃវីអូអេសម្ភាសលោកបណ្ឌិតភីធឺ តាន់កែវ នៃវិទ្យាស្ថានយុទ្ធសាស្រ្តពិភពលោកនៃតំបន់អាស៊ី៕