អ្នក​បកប្រែ​ភាសា​សញ្ញា​កម្ពុជា​ជួយ​​​ដល់​មនុស្ស​ថ្លង់​ឲ្យ​ទទួល​បាន​ព័ត៌មាន​អំពី​ជំងឺ​កូវីដ១៩

Your browser doesn’t support HTML5

អង្គការ​សុខភាព​ពិភព​លោក​ បាន​ប្រកាស​ថា​ជំងឺ​កូវីដ១៩ គឺ​ជាជំងឺ​រាតត្បាត​សកល​កាល​ពី​ខែ​មីនា។ ខណៈ​ដែល​មនុស្ស​រាប់លាន​នាក់​​តាម​ដាន​ព័ត៌មាន​នេះ​ ដើម្បី​ដឹងអំពី​ការ​វិវត្ត​នៃ​ជំងឺ​នេះ​​ និង​របៀប​ការពារ​ខ្លួន​ពី​ការឆ្លង ​អ្នក​បក​ប្រែ​ភាសា​សញ្ញា​កម្ពុជា​ ព្យាយាម​សិក្សា​សញ្ញា​ថ្មី​ និង​ពិភាក្សា​ជាមួយ​សហគមន៍​មនុស្ស​ថ្លង់​ ថា​តើ​ត្រូវ​ធ្វើ​កាយ​វិការ​បែបណា​ ដើម្បី​ឲ្យ​មនុស្សថ្លង់​នៅ​កម្ពុជា​ទទួល​ព័ត៌មាន​អំពីជំងឺ​កូវីដ១៩​នេះ។ កញ្ញា ហ៊ាន សុជាតា និង​ ខាន់ សុគុំមនោ រាយការណ៍​លម្អិត​ពី​រាជធានី​ភ្នំពេញ។