កម្រងរូបភាព៖ ពលរដ្ឋ​អាមេរិកាំង​រំឭក​ខួបទី១៩នៃ​ការវាយប្រហារ​ភេរវកម្ម​ថ្ងៃ១១ កញ្ញា

ផ្កា​ត្រូវបាន​គេ​ដាក់​នៅ​ក្បែរ​ឈ្មោះ​អ្នក​ដែល​បាន​ស្លាប់ ដែល​ដាក់​បង្ហាញ​នៅ​ឯ​សារមន្ទីរជាតិ​និង​ទី​រំឭក​វិញ្ញាណក្ខន្ធ​ជន​ដែល​បាន​ស្លាប់​កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ (National September 11 Memorial and Museum) នៅ​ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅ​ទីក្រុង​ញូវយ៉ក។ (AP)

ទង់ជាតិ​អាមេរិកាំង​ ដ៏​ធំ​មួយ​ត្រូវ​បាន​លាតត្រដាង ខណៈ​ដែល​ភ្លេងជាតិ​ត្រូវ​បាន​គេ​ចាក់​បន្លឺ​ឡើង​នៅ​ឯ​សារមន្ទីរ​ជាតិ​និង​ទី​រំឭក​វិញ្ញាណក្ខន្ធ​ជន​ដែល​បាន​ស្លាប់​កាលពី​ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ២០០១ (National September 11 Memorial and Museum) នៅ​ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅ​ទីក្រុង​ញូវយ៉ក។ (AP)

លោក​ប្រធានាធិបតី Donald Trump ថ្លែង​ក្នុង​ពិធី​រំឭកខួប​គម្រប់ ១៩ ឆ្នាំ​នៃ​ការវាយ​ប្រហារ​ភេរវកម្ម​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅឯ​ទី​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​ក្នុង​យន្តហោះ​​ជើង​ហោះហើរ​លេខ​៩៣ នៅ​ទីក្រុង​ Shanksville រដ្ឋ Pennsylvania នៅ​ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០។ (AP)

បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden ជួប​គ្នា​ជាមួយនឹង​លោក Mike Pence ជា​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក្នុង​ពិធី​គម្រប់​ខួប​១៩ឆ្នាំ នៃ​ការវាយ​ប្រហារ​ភេរវកម្ម​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅ​ឯ​សារមន្ទីរជាតិ​និង​ទី​រំឭក​វិញ្ញាណក្ខន្ធ​ជន​ដែល​បាន​ស្លាប់​កាលពី​ថ្ងៃទី១១ កញ្ញា (National September 11 Memorial and Museum) នៅ​ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅ​ទីក្រុង​ញូវយ៉ក។ (AP)

អ្នកកាន់ទុក្ខ បាន​ឈរមើល​ឈ្មោះ​ដែល​បាន​ឆ្លាក់ទុក​នៃ​អ្នក​ដែល​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅ​ឯ​សារមន្ទីរជាតិ​និង​ទី​រំឭក​វិញ្ញាណក្ខន្ធ​ជន​ដែល​បាន​ស្លាប់​កាលពី​ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ២០០១ (National September 11 Memorial and Museum) នៅ​ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅ​ទីក្រុង​ញូវយ៉ក។ (AP)

អនុរក្ស​ឧទ្យានជាតិ​ម្នាក់ ហាត់​សម​ការបំពាក់​កម្រងផ្កា​នៅ​ទី​ដែល​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ នឹងចូលរួម​ក្នុង​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​ក្នុង​យន្តហោះ​ជើង​ហោះហើរ​លេខ៩៣​ នៅ​ទីក្រុង Shanksville រដ្ឋ Pennsylvania នៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០។ (AP)

អ្នកធ្វើដំណើរ​ទៅ​ទស្សនា​ទីរំឭក​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​ក្នុង​យន្តហោះ​ជើង​ហោះហើរ​លេខ​៩៣ នៅ​ទីក្រុង​ Shanksville រដ្ឋ Pennsylvania បាន​ត្រដាង​ទង់ជាតិ​រំឭក​ដល់​ជើងហោះហើរ​លេខ៩៣ កាលពី​ថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ២០២០ ដើម្បី​រំឭកខួប​ទី១៩នៃ​ការវាយ​ប្រហារ​ថ្ងៃ១១ កញ្ញា។ (AP)

ពលបាល​កងទ័ព​អាមេរិកាំងលោក Edwin Morales នៅ​ព្រឹក​ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ គោរព​ដល់​វិញ្ញាណក្ខន្ធ​លោកRuben D. Correa អ្នកពន្លត់​អគ្គីភ័យ​នៅ​សារមន្ទីរជាតិ​រំឭក​ដល់​ជនរងគ្រោះ​ដោយសារ​ការវាយប្រហារ​ថ្ងៃ១១ កញ្ញា នៅទីក្រុង ញូវយ៉ក។ (AP)

រូបឯកសារ៖ រូបថត​កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ បង្ហាញ​នូវ​ផ្សែងចេញ​ពី​អគារភ្លោះ​ដែល​ត្រូវបាន​យន្តហោះ​បុក​នៅទីក្រុង​ញូវយ៉ក។ ជំងឺរាតត្បាត​កូវីដ១៩ កែប្រែ​វិធី​ដែល​អាមេរិក​រំឭកដល់​វិញ្ញាណក្ខន្ធ​អ្នកដែល​បានស្លាប់​ក្នុង​ការវាយប្រហារ​ថ្ងៃ១១ កញ្ញា។ (AP)

អ្នកស្រី Diane Massaroli កាន់​បាច់​ផ្កា​ ទង់ជាតិ និងរូបថត​ស្វាមី​អ្នកស្រី​គឺ​លោក Michael Massaroli ដែល​បាន​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​ថ្ងៃ១១ កញ្ញា ឆ្នាំ២០០១ នៅ​ឯ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក មុន​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​ដែល​រៀបចំ​ឡើង​ដោយ​មូនិធិ Tunnel to Towers នៅ​ទីក្រុង​ញូវយ៉ក។ ឈ្មោះ​ជនរងគ្រោះ​ជិត​៣០០០នាក់​ត្រូវបាន​អាន​ដោយ​សមាជិកក្រុម​គ្រួសារ​ពួកគេ។ (AP)

អ្នកស្រី Lorna O'Hara កាន់​បដា​រូប​បងប្អូន​ជីដូនមួយ​អ្នកស្រីគឺ​លោក Brian Bilcher អ្នកពន្លត់​អគ្គីភ័យនៅ​ទីក្រុង​ញូវយ៉ក​ដែល​បាន​ស្លាប់​កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ក្នុង​អំឡុង​ពេល​វាយប្រហារ​នៅ​អគារ​ពាណិជ្ជកម្ម​ពិភពលោក។ (AP)

នាង Mackenzie (ស្តាំ) និង​នាង Madison Miller មកពី​ទីក្រុង Avonmore រដ្ឋ Pennsylvania ធ្វើដំណើរទៅកាន់​ទីរំឭកវិញ្ញាណក្ខន្ធហៅថា Wall of Names ឬ​ជញ្ជាំង​ឆ្លាក់​ឈ្មោះមនុស្សដែល​បាន​ស្លាប់​លើជើងហោះហើរ​លេខ៩៣ នៅ​ឯ​ទីរំឭក​វិញ្ញាណ​ក្ខន្ធ​ជាតិ​ក្នុងទីក្រុង Shanksville រដ្ឋ Pennsylvania នៅថ្ងៃ​ទី១០ ខែកញ្ញា ឆ្នាំ២០២០។ (AP)

ពន្លឺ​នៅ​ក្បែរ​ទីរំឭក​អនុស្សាវរីយ៍​ដល់លោក Lincoln ជា​ផ្នែកមួយ​នៃ​ការំឭក​ខួប​ទី១៩​នៃ​ការវាយប្រហារ​ភេរវកម្ម​ថ្ងៃ១១ កញ្ញា ទៅលើ​មន្ទីរបញ្ចកោណ។ (AP)