កម្រងរូបភាព៖ អ្នកសារព័ត៌មានអាមេរិកម្នាក់រំឭកអតីតកាលនៃជនភៀសខ្លួនខ្មែរនៅជំរុំព្រំដែនខ្មែរថៃ
គ្រួសារជនភៀសខ្លួនខ្មែរមួយជ្រកនៅក្រោមតង់ នៅជំរុំមួយកន្លែងនៅខេត្តសាកែវ ប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)
រថយន្តដឹកស្បៀងអាហារមួយបានមកដល់ជំរុំជនភៀសខ្លួនខ្មែរមួយកន្លែងនៅក្នុងប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)
លោក Greg Barron អ្នកយកសារព័ត៌មានវ័យក្មេងម្នាក់ កំពុងធ្វើសេចក្តីរាយការណ៍នៅជំរុំម៉ាក់ម៉ុន (Mak Mun) កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)
អ្នកស្ម័គ្រចិត្តជួយសង្គ្រោះជនភៀសខ្លួនកំពុងពិនិត្យសុខភាពទារកដ៏ស្គមស្គាំង នៅជំរុំណុង សាម៉ែត (Nong Samet) នៅប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)
ជនភៀសខ្លួនខ្មែរនៅជំរុំសាកែវ ប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)
ទាហានក្រុមបះបោរខ្មែរសេរី នៅជំរុំខ្មែរនៅក្នុងប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)
មេដឹកនាំក្រុមបះបោរខ្មែរសេរី នៅជំរុំខ្មែរនៅក្នុងប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)
មេដឹកនាំក្រុមបះបោរខ្មែរសេរី នៅជំរុំខ្មែរនៅក្នុងប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)
មេដឹកនាំក្រុមបះបោរខ្មែរសេរី នៅជំរុំខ្មែរនៅក្នុងប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)
លោក Greg Barron ចុះយកព័ត៌មាននៅជំរុំជនភៀសខ្លួនខ្មែរនៅខេត្តសាកែវ ប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)
លោក Greg Barron ផ្តល់ឈាមនៅជំរុំជនភៀសខ្លួនខ្មែរនៅប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)
លោក Greg Barron ថតរូបនៅតំបន់ព្រំដែនកម្ពុជាខ្មែរ និងថៃ កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)
លោក Greg Barron និងក្រុមការងារនៃវិទ្យុ Minnesota Public Radio គឺលោក Craig និងលោក Mike និងអ្នកនាំភ្ញៀវខ្មែរម្នាក់នៅជំរុំជនភៀសខ្លួនខ្មែរ នៅប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)