សភាអាមេរិកឆ្នាំ២០១៩ចាប់ផ្តើមដោយការបិទរដ្ឋាភិបាល បញ្ចប់ដោយបទចោទប្រកាន់ប្រធានាធិបតី
Your browser doesn’t support HTML5
ឆ្នាំ២០១៩ស.រ.អា.បានចាប់ផ្ដើមដោយការអបអរសាទរនៅវិមានសភា ខណៈចំនួនស្ត្រីនិងចំនួនសមាជិកជនជាតិភាគតិចនិងអ្នកកាន់សាសនាចំនួនច្រើនមិនធ្លាប់មានត្រូវស្បថចូលកាន់តំណែងជាសមាជិកសភា។ ប៉ុន្តែនៅពេលសមាជិកសភា៤៣៥ នាក់និងសមាជិកព្រឹទ្ធសភា ១០០នាក់ចាប់ផ្ដើមធ្វើការនោះ នយោបាយតាមគោលការណ៍គណបក្សតែងតែធ្វើឲ្យសភាដែលបែកបាក់ខាងនយោបាយជាប់គាំងដែលបញ្ចប់ដោយការចោទប្រកាន់់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ អ្នកស្រីលោក Carolyn Presutti នៃវីអូអេរាយការណ៍ថា ទោះបីមានដំណើរការចោទប្រកាន់់ប្រធានាធិបតីក៏ដោយ ក៏សភាឆ្នាំនេះបានបញ្ចប់ទៅដោយមានការអនុម័តច្បាប់ជាច្រើនភ្លាមៗនៅចុងឆ្នាំ។