បទ​សម្ភាសន៍៖ ឯក​អគ្គរដ្ឋទូត​អ៊ីស្រាអែល​ថាអ៊ីស្រាអែល​ចង់​បង្កើន​ទំនាក់​ទំនង​ជាមួយ​កម្ពុជា

Your browser doesn’t support HTML5

អ្នកស្រី Orna Sagiv ឯក​អគ្គរដ្ឋទូត​អ៊ីស្រាអែល ប្រចាំ​នៅ​ប្រទេស​ថៃ និងកម្ពុជា បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វីអូអេ កាល​ពី​ពេល​ថ្មីៗ​នេះ ក្នុង​ពេល​ដែល​អ្នកស្រី​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។ បទ​សម្ភាសន៍​មួយ​នេះ​ផ្តោត​ទៅ​លើ​ទំនាក់​ទំនង​កម្ពុជា​និង​អ៊ីស្រា​អែល ការ​ការពារ​ពលរដ្ឋ​ខ្មែរ​នៅ​អ៊ីស្រាអែល និង​ស្ថានភាព​ទូទៅ​នៃ​សង្រ្គាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់។ រដ្ឋា​ភិបាល​របស់​អ៊ីស្រាអែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​ក្នុង​សង្រ្គាម​មួយ​នេះ ដែល​មាន​រយៈ​ពេល​ជាង​៣​ខែ​មក​ហើយ។ អ្នកស្រី Orna Sagiv ថ្លែង​ថា​ចោទ​ប្រកាន់​ថា​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍​មិន​សមរម្យ​ឡើយ ហើយ​វា​ជា​រឿង​នយោបាយ។ អ្នកស្រី​បញ្ជាក់​ថា​អ៊ីស្រា​អែល​ជា​អ្នក​រង​គ្រោះ​ដោយ​ភេរវករ​ហាម៉ាស់។ សូមស្តាប់​បទ​សម្ភាសន៍​រវាង ​លោក ស៊ុន ណារិន នៃ​វីអូអេ​ ជាមួយ​អ្នកស្រី Orna Sagiv ឯក​អគ្គរដ្ឋទូត​អ៊ីស្រាអែល​ដូចតទៅ៖