សាលារៀនទាំងអស់ក្នុងក្រុងសៀមរាបបិទទ្វារ គ្រាមានការបារម្ភពីការឆ្លងរាលដាលកូរ៉ូណាវីរុស ឬCovid-19
សាលាបឋមសិក្សាគោកត្នោតនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប បន្តបិទទ្វារ គិតត្រឹមថ្ងៃចន្ទទី១៦ ខែមីនា ឆ្នាំ២០២០។ (ហ៊ុល រស្មី/VOA)
សាលាឋានសួគ៌រៀនមួយរបស់ជនជាតិកូរ៉េស្ថិតក្នុងសង្កាត់សាលាកម្រើកក្នុងសៀមរាប បានបន្តបិទទ្វារ តាំងពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ដោយសារការបង្ការទប់ស្កាត់ការឆ្លងមេរោគ Covid-19។ (ហ៊ុល រស្មី/VOA)
សេចក្តីជូនដំណឹងរបស់សាលាបឋមសិក្សាគោកត្នាតស្តីពីវិស្សមកាលតូចមុនថ្ងៃកំណត់ដើម្បីទប់ស្កាត់ការរាតត្បាតនៃកូរ៉ូណាវីរុស ឬមេរោគ Covid-19។ (ហ៊ុល រស្មី/VOA)
សាលាបឋមសិក្សាកេសរារាមនៅក្នុងសង្កាត់ស្វាយដង្គំ បន្តបិទទ្វារមកដល់ថ្ងៃអង្គារទី១៧ ខែមីនា ឆ្នាំ២០២០។ (ហ៊ុល រស្មី/VOA)
អ្នកស្រី រុន សារឿន អាយុ៣៥ ឆ្នាំ ម្តាយកូនពីរនាក់ដែលរៀននៅសាលាឯកជនមួយឈ្មោះសាលាឋានសួគ៌របស់ជនជាតិកូរ៉េ និយាយកាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២០ថា អ្នកស្រីមិនចង់ឲ្យកូននៅតែផ្ទះទេ ដោយសារគ្មានមិត្តភក្តិលេងជាមួយ។ (ហ៊ុល រស្មី/VOA)
វិទ្យាល័យ១០មករា ១៩៧៩ក្នុងក្រុងសៀមរាប បិទទ្វារតាំងពីថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២០។ (ហ៊ុល រស្មី/VOA)
ក្មេងៗកំពុងលេងបាល់ទះនៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។ (ហ៊ុល រស្មី/ VOA)