បទសម្ភាសន៍ VOA៖ លោក ឡូវឹនសល ថា ដល់ពេលប្រើវិធានការក្តៅដាក់លោក ហ៊ុន សែន
Your browser doesn’t support HTML5
កំណត់និពន្ធ៖ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានអនុម័តសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាដើម្បីដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាណា ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងរំលោភសិទ្ធិមនុស្ស។
លោក អាឡាំង ឡូវឹនសល អ្នកតំណាងរាស្រ្តប្រចាំរដ្ឋ កាលីហ្វញ៉ា នៃគណបក្សប្រជាធិបតេយ្យនិងបានគាំទ្រច្បាប់នេះបានបញ្ជាក់ថា ការអត់ធ្មត់របស់សហរដ្ឋអាមេរិកបានមកដល់ទីបំផុតហើយ និងត្រូវតែប្រើវិធានការក្តៅលើលោក ហ៊ុន សែន និងរបបរបស់លោក។
លោក ឡូវឹនសល បានផ្តល់បទសម្ភាសដល់លោក ម៉ែន គឹមសេង នៃវីអូអេដូចតទៅ៖