កម្រង​រូបភាព៖​ប្រដាប់​ថត​ទិន្នន័យ​នៃ​យន្តហោះ​ AirAsia ត្រូវ​បាន​ស្រង់​ចេញ​ពី​សមុទ្រ

ប្រដាប់​ថត​ទិន្នន័យ​នៃ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ជើង​ហោះ​ហើរ​លេខ​ QZ៨៥០១ ត្រូវ​បាន​ដាក់​ក្នុង​ធុង​មួយ នៅ​ពេល​វា​ត្រូវ​បាន​យក​មក​ដល់​មូលដ្ឋាន​អាកាស​ក្នុង​តំបន់ Pangkalan Bun ​ភាគ​កណ្តាល​ខេត្ត Kalimantan កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៥។

អ្នក​មុជ​ទឹក​ឥណ្ឌូនេស៊ី​កាន់​ប្រដាប់​ថត​ទិន្នន័យ​យន្តហោះ​របស់​ជើង​ហោះ​ហើរ​លេខ QZ៨៥០១ នៃ​ក្រុមហ៊ុន​AirAsia នៅ​លើ​នាវា KRI Banda Aceh​ នៅ​ក្នុង​សមុទ្រ​ជ្វា កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៥។

អ្នក​ស៊ើប​អង្កេត​កំពុង​ដើរ​ក្បែរ​បំណែក​មួយ​នៃ​កន្ទុយ​យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ជើង​ហោះ​ហើរ​លេខ​ QZ៨៥០១ នៅ​ក្នុង​កំពង់ផែ Kumai Port ក្បែរ​តំបន់ Pangkalan Bun ​ភាគ​កណ្តាល​ខេត្ត Kalimantan កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៥។

ផ្នែក​មួយ​នៃ​កន្ទុយ​យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ជើង​ហោះ​ហើរ​លេខ​ QZ៨៥០១ ត្រូវ​បាន​លើក​ចេញ​ពី​កប៉ាល់​ហើយ​ដាក់​នៅ​លើ​ឡាន​ដឹក​ជញ្ជូន​បន្ទាប់​ពី​វា​ត្រូវ​បាន​ស្រង់​ចេញ​ពី​បាត​សមុទ្រ​ នៅ​ក្នុង​កំពង់ផែ Kumai Port ក្បែរ​តំបន់ Pangkalan Bun ​ភាគ​កណ្តាល​ខេត្ត Kalimantan កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៥។ 

បំណែក​​ដែល​បាន​ស្រង់​ឡើង​នៃ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ជើង​ហោះ​ហើរ​លេខ​ QZ៨៥០១ ដែល​បាន​ធ្លាក់​ចូល​សមុទ្រ​ជ្វា​ ត្រូវ​បាន​គ្រប​ទុក​ដោយ​ក្រណាត់​តង់​ជ័រ នៅ​ក្នុង​កំពង់ផែ Kumai Port ក្បែរ​តំបន់ Pangkalan Bun ​ភាគ​កណ្តាល​ខេត្ត​ Kalimantan កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៥។ 

សមាជិក​នាវិក​នៃ​កប៉ាល់ Crest Onyx ship កំពុង​រៀបចំ​រើ​ផ្នែក​នៃ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ជើង​ហោះ​ហើរ​លេខ​ QZ៨៥០១ ចេញ​ពី​កប៉ាល់​មួយ នៅ​ឯកំពង់ផែ Kumai Port ក្បែរ​តំបន់ Pangkalan Bun ​ភាគ​កណ្តាល​ខេត្ត Kalimantan កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៥។ 

ផ្នែក​កន្ទុយ​នៃ​យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ជើង​ហោះ​ហើរ​លេខ​ QZ៨៥០១ ត្រូវ​បាន​ឃើញ​នៅ​លើ​ដំបូល​នៃ​នាវា​រុករក​និង​សង្រ្គោះ​របស់​ឥណ្ឌូនេស៊ី Crest Onyx បន្ទាប់​ពី​វា​ត្រូវ​បាន​ស្រង់​ចេញ​ពី​បាត​សមុទ្រ​ ខាង​ត្បូង​តំបន់ Pangkalan Bun ភាគ​កណ្តាល​ខេត្ត​ Kalimantan កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៥។​

​​​​ផ្នែក​កន្ទុយ​នៃ​យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ជើង​ហោះ​ហើរ​លេខ​ QZ៨៥០១​ អណ្តែត​នៅ​លើ​ផ្ទៃ​ទឹក​បន្ទាប់​ពី​វា​ត្រូវ​បាន​ស្រង់​ចេញ​ដោយ​អ្នក​មុជ​ទឹក​​របស់​​កង​ទ័ព​ជើង​ទឹក​ឥណ្ឌូនេស៊ី នៅ​ក្នុង​ប្រតិបត្តិការ​រុករក​ប្រអប់​ខ្មៅ​ដែល​ថត​ទិន្នន័យ​ជើង​ហោះ​ហើរ និង​អ្នកដំណើរ និង​ក្រុម​អាកាសយានិក​ នៅ​ក្នុង​សមុទ្រ​ជ្វា កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៥។