ក្រុមអ្នកជំនួញអាហ្វ្រិកព្យាយាមធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនិងចិន
Your browser doesn’t support HTML5
មេដឹកនាំអាហ្រ្វិកកំពុងជំរុញឱ្យមានការបន្តគោលនយោបាយពាណិជ្ជកម្មអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិក ដែលនឹងផុតកំណត់នៅឆ្នាំ២០២៥ ដែលអនុញ្ញាតឱ្យពួកគេនាំផលិតផលចូលទីផ្សារអាមេរិកដោយមិនមានការបង់ពន្ធ។ អ្នកស្រី Kate Bartlett នៃ VOA បានជួបសម្ភាសតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក អ្នកស្រី Katherine Tai ពីការប្រកួតប្រជែងរវាងអាមេរិកនិងចិន ក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំស្តីពីកំណើននិងឱកាសអាហ្វ្រិកក្នុងទីក្រុងJohannesburg ប្រទេសអាហ្វ្រិកខាងត្បូង និងបានទៅធ្វើទស្សនកិច្ចរោងចក្រមួយកន្លែង ដែលធ្វើជំនួញជាមួយប្រទេសទាំងពីរនេះ។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួល៕