មេដឹកនាំប្រទេស Afghanistan និង Pakistan ​ស្វែងរកសន្ដិភាព

លោកប្រធានាធិបតី​ Hamid ​Karzai​ នៃ​ប្រទេស​ Afghanistan​ (ខាងឆ្វេង)​ ចាប់ដៃលោក​នាយករដ្ឋមន្ត្រី​ Yousuf​ Raza​​ ​Gilani​ ​នៃ​ប្រទេស​​​ប៉ាគិស្ថាន នៅ​ឱកាស​នៃកិច្ចចរចា​គ្នា​អំពី​បញ្ហា​សន្តិសុខ​ ទំនាក់​ទំនង​​ទ្វេភាគី​និង​ការទាក់ទង​ក្នុង​តំបន់ នៅ​ក្នុង​ទីក្រុងអ៊

លោកប្រធានាធិបតី​ Hamid ​Karzai​ នៃ​ប្រទេស​ Afghanistan​ បាន​បញ្ចប់​ទស្សនកិច្​ច២​ថ្ងៃ​ក្នុង​ក្រុង​ Islamabad​ កាល​ពី​ថ្ងៃសៅរ៍​នៅ​ក្រោយ​មានកិច្ចចរចា​គ្នា​អំពី​បញ្ហា​សន្តិសុខ​ ទំនាក់ទំនង​ទ្វេភាគី​និង​ការទាក់ទង​ក្នុង​តំបន់​ និង​បញ្ហា​ថា​តើ​បញ្ចប់​សង្គ្រាម​ជិត​១០​ឆ្នាំ​ក្នុង​ប្រទេស​លោក​ដោយ​បែបណា។

គណៈប្រតិភូ​ Afghanistan​ ដឹកនាំ​ដោយ​លោក​ Hamid​ Karzai​ បាន​ជួប​ជាមួយ​ពួក​មេដឹកនាំ​ Pakistan​ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ ហើយ​នៅ​ទីបញ្ចប់​បាន​ប្រកាស​អំពី​វិធានការ​ថ្មីៗមួយ​ចំនួន​ដែល​មាន​គោលដៅ​កែលម្អ​សន្តិសុខ​និង​បញ្ចប់​សង្គ្រាម​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ជ្រាលជ្រៅ​ដល់​ប្រទេសជាតិ​ទាំង​ពីរ។នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​ មាន​ការប្រកាស​ថា​គណៈកម្មការ​រួម​មួយសម្រាប់​ការផ្សះផ្សា​និង​សន្តិភាព​ក្នុង​ប្រទេស​ Afghanistan​ នឹង​ត្រូវ​បង្កើត។​គណៈកម្មការ​នេះ​នឹង​រក​វិធី​ធ្វើ​ការចរចា​ជាមួយ​សមាជិក​ខ្លះ​នៃ​ពួក​តាលីបាន់​ Afghanistan​ ដើម្បី​នាំ​ពួកគេ​មក​ក​ាន់​តុចរចា​គ្នា​ជាជាង​បន្ត​ការប្រយុទ្ធ​ដោយ​អាវុធ។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ទីបញ្ចប់​នៃ​ទស្សនកិច្ច​នេះ​ លោក​នាយករដ្ឋមន្ត្រីRaza ​Gilani ​នៃ​ប្រទេស​ប៉ាគិស្ថាន​បាន​មាន​ប្រសាសន៍​ថា​ប្រទេសជាតិ​លោក​ចង់ឱ្យ​មាន​សន្តិភាព​ក្នុង​ប្រទេស​ Afghanistan ​ហើយ​នឹង​ធ្វើ​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បានដើម្បី​ឱ្យ​មាន​សន្តិភាព។

“យើង​ទាំងពីរ​នាក់​ចង់​ឱ្យ​មាន​ស្ថិរភាព​នៅ​ក្នុង​ប្រទេស ​Afghanistan​ និង​ប្រទេសPakistan។គោលដៅ​តែ​មួយ​របស់​យើង​គឺ​គាំទ្រ​ដំណើរការ​សន្តិភាព​ដែល​ដឹកនាំ​ដោយ ​Afghanistan​ ហើយ​វា​ជា​ដំណើរការ​ Afghanistan​ មួយ​សម្រាប់​ការផ្សះផ្សា។​វា​ឋិត​នៅ​ក្នុង​អត្ថប្រយោជន៍​នៃ​ប្រទេស​ Pakistan ​សម្រាប់​ប្រទេសAfghanistan ​មួយ​ដែល​មាន​ស្ថិរភាព​ សន្តិភាព​ ភាព​សំបូររុងរឿង​ ឯករាជ្យនិង​អធិបតេយ្យភាព។

គណៈប្រតិភូ​មក​ពី​ប្រទេស​ Afghanistan​ និង​អាជ្ញាធរ​ Pakistan ​ក៏​បាន​ពិភាក្សា​គ្នាដែរ​អំពី​បញ្ហា​ទ្វេភាគី​ដូចជា​ពាណិជ្ជកម្ម​ កិច្ចខិតខំប្រឹងប្រែង​ដើម្បី​ត្រួតត្រាពាណិជ្ជកម្ម​គ្រឿងញៀន​និងការ​សម្រប​សម្រួល​កងកម្លាំង​របស់​ពួកគេ​ដើម្បីបញ្ឈប់​ការឆ្លងកាត់​ព្រំដែន​ដោយ​ពួក​ជន​សកម្មប្រយុទ្ធ។

ប្រែ​សម្រួល​ដោយ ​ឈឹម​ សុមេធ