កម្រង​រូប​ភាព​៖ សប្បុរសធម៌​ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់ ១៤ កុម្ភៈ

អ្នក​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាមញញឹម​​បន្ទាប់​ពី​បាន​បរិច្ចាគ​ឈាម​រួច​ក្នុង​​​កម្មវិធី​ «ផ្តល់​ឈាម ផ្តល់​ក្តី​ស្រឡាញ់» នៅ​​ទីលាន​ប្រជា​ធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ​២០១៥។ មាន​មនុស្ស​១៦០​នាក់​បាន​មក​​ធ្វើ​ការ​បរិច្ចាគ​ឈាម​នៅ​ក្នុង​កម្ម​វិធី​នេះ។ (នូវ ពៅលក្ខិណា/VOA)

បុគ្គលិក​​នៃមជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​​ធ្វើ​ការ​បូម​ឈាម​ពី​អ្នក​ស្ម័គ្រ​ចិត្ត​​ក្នុង​​​កម្មវិធី​ «ផ្តល់​ឈាម ផ្តល់​ក្តី​ស្រឡាញ់» នៅ​​ទីលាន​ប្រជា​ធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ​២០១៥។ មាន​មនុស្ស​១៦០​នាក់​បាន​មក​​ធ្វើ​ការ​បរិច្ចាគ​ឈាម​នៅ​ក្នុង​កម្ម​វិធីនេះ។ (នូវ ពៅលក្ខិណា/VOA)

អ្នក​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាម​ងាក​មុខ​ចេញ​ ខណៈ​ដែល​បុគ្គលិក​​នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ត្រៀម​ចាក់​ម្ជុល ក្នុង​កម្មវិធី​ «ផ្តល់​ឈាម ផ្តល់​ក្តី​ស្រឡាញ់» នៅ​​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ​២០១៥។  មាន​មនុស្ស​១៦០​នាក់​បាន​មក​​ធ្វើ​ការ​បរិច្ចាគ​ឈាម​នៅ​ក្នុង​កម្ម​វិធី​«ផ្តល់​ឈាម ផ្តល់​ក្តី​ស្រឡាញ់» ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ដែល​បាន​យក​ថ្ងៃ​១៤​ កុម្ភៈ ២០១៥។​ (នូវ ពៅលក្ខិណា/VOA)

 ក្រុមនិស្សិតភាសាកូរ៉េវាយស្គរប្រពៃណីរបស់ប្រទេសកូរ៉េដើម្បីរៃអង្គាសប្រាក់ដាក់ក្នុងធុង​នៅក្នុងកម្មវិធីសប្បុរសធម៌លើកទី៦របស់សកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥។ ខណៈពេលដែលយុវជនជាច្រើនបានយកថ្ងៃទី១៤ ខែកុម្ភៈ មកបង្ហាញពីក្តីស្រឡាញ់ ដោយឡែកនៅឆ្នាំ២០១៥នេះមានស្ថាប័នជាច្រើនបានយកថ្ងៃ១៤កុម្ភៈនេះ មកបង្កើតជាកម្មវិធីផ្សេងៗ ដើម្បីជាប្រយោជន៍ដល់សង្គមជំនួសវិញ ដូចជាកម្មវិធីសប្បុរសធម៌នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាដើម។ (នូវ ពៅលក្ខិណា/VOA)

យុវជនម្នាក់លើកផ្លាកបង្ហាញពីតម្លៃម្ហូបដែលខ្លួនលក់​នៅក្នុងកម្មវិធីសប្បុរសធម៌លើកទី៦របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥។ ខណៈពេលដែលយុវជនជាច្រើនបានយកថ្ងៃទី១៤ ខែកុម្ភៈ មកបង្ហាញពីក្តីស្រឡាញ់ ដោយឡែកនៅឆ្នាំ២០១៥នេះមានស្ថាប័នជាច្រើនបានយកថ្ងៃ១៤កុម្ភៈនេះ មកបង្កើតជាកម្មវិធីផ្សេងៗ ដើម្បីជាប្រយោជន៍ដល់សង្គមជំនួសវិញ ដូចជាកម្មវិធីសប្បុរសធម៌នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាដើម។ (នូវ ពៅលក្ខិណា/VOA)

អ្នកចូលរួមក្នុងកម្មវិធីរត់ម៉ារ៉ាតុន «ស្រ្តីនិងកីឡា ថ្ងៃនៃក្តីស្រឡាញ់» ដែលរៀបចំដោយគណៈកម្មការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុន Westec Media Limited នៅកោះពេជ្រ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥។  (នូវ ពៅលក្ខិណា/VOA)

អ្នកចូលរួមក្នុងកម្មវិធីរត់ម៉ារ៉ាតុន «ស្រ្តីនិងកីឡា ថ្ងៃនៃក្តីស្រឡាញ់» ដែលរៀបចំដោយគណៈកម្មការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុន Westec Media Limited នៅកោះពេជ្រ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥។  (នូវ ពៅលក្ខិណា/VOA)