កម្រង​រូប​ភាព៖ សកម្មភាព​នានា​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​

អដិ្ឋធាតុ​ដែល​ទើប​តែ​បាន​រក​ឃើញត្រូវ​បាន​ធ្វើ​ពិធី​បង្សុកូល​ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ក្នុង​ឱកាស​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ នៅ​វត្ត​លង្កា​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៥​ ។ អដិ្ឋធាតុ​ចំនួន​៤៦៤​កោដ្ឋ​ ត្រូវ​បាន​រក​ឃើញ​កាល​ពី​ខែ​កុម្ភៈ ដើម​ឆ្នាំ​២០១៥​កន្លង​ទៅ​ ដោយ​​លោក​ ឆាំង​ យុ​  ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។ (ម៉ក់ រ៉េមីស្សា/EPA)

លោក​ ឆាំង​ យុ​  ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ដាក់​អដ្ឋិធាតុ​ដែល​ទើប​តែ​បាន​រក​ឃើញ​ យក​មក​​ធ្វើ​ពិធី​បង្សុកូល​ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ក្នុង​ឱកាស​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ នៅ​វត្ត​លង្កា​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៥​ ។ អដិ្ឋធាតុ​ចំនួន​៤៦៤​កោដ្ឋ​ ត្រូវ​បាន​រក​ឃើញ​កាល​ពី​ខែ​កុម្ភៈ ដើម​ឆ្នាំ​២០១៥​កន្លង​ទៅ​ ដោយ​​លោក​ ឆាំង​ យុ​  ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។ (ម៉ក់ រ៉េមីស្សា/EPA)

ក្រុម​បុរស​ខ្មែរ​ជិះ​ក្របី​​នៅ​ក្នុង​ការ​ប្រណាំង​ក្របី​មួយ​ដែល​ នៅ​ក្នុង​​ថ្ងៃ​ភ្ជុំបិណ្ឌ​ នៅ​ភូមិ​វិហារសួគ៌ ​ក្នុង​ខេត្ត​កណ្ដាល ​កាលពី​ថ្ងៃ​ទី​១២ ខែ​​តុលា ​ឆ្នាំ​២០១៥។ អ្នក​ភូមិ​វិហារសួគ៌​បាន​​រៀបចំ​ការ​ប្រណាំង​​ជិះ​សេះ​និង​ជិះ​ក្របី និង​កីឡា​បោក​ចំបាប់​ប្រពៃណី​ជាតិ​ខ្មែរ ​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​។ (ម៉ក់ រ៉េមីស្សា/EPA)

ក្រុម​បុរស​ខ្មែរ​ជិះ​សេះ​នៅ​ក្នុង​ការ​ប្រណាំង​សេះ​មួយ​ នៅ​​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ នៅ​ភូមិ​វិហារសួគ៌ ​ក្នុង​ខេត្ត​កណ្ដាល ​កាលពី​ថ្ងៃ​ទី​១២​តុលា​ឆ្នាំ​២០១៥។ អ្នក​ភូមិ​វិហារសួគ៌​បាន​​រៀបចំ​ការ​ប្រណាំង​​ជិះ​សេះ​និង​ជិះ​ក្របី និង​កីឡា​បោក​ចំបាប់​ប្រពៃណី​ជាតិ​ខ្មែរ ​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​។ (ម៉ក់ រ៉េមីស្សា/EPA)

អ្នក​បោក​ចំបាប់​​​ប្រកួត​គ្នា ​នៅ​ក្នុង​ភូមិ​វិហារសួគ៌​ ខេត្ត​កណ្តាល​ ​កាលពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៥​ ដែល​ចំ​នឹង​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ។ អ្នក​ភូមិ​វិហារសួគ៌​បាន​​រៀបចំ​ការ​ប្រណាំង​​ជិះ​សេះ​និង​ជិះ​ក្របី និង​កីឡា​បោក​ចំបាប់​ប្រពៃណី​ជាតិ​ខ្មែរ ​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​។

ស្រ្តី​ម្នាក់​ចាក់​ទឹក​ទៅ​លើ​ផ្នូរ​សព​រួម​នៃ​ជន​រងគ្រោះ​ពី​សម័យ​ខ្មែរ​ក្រហម​ នៅ​ឯ​គុក​ទួល​ស្លែង​ ក្នុង​អំឡុង​ពិធី​បុណ្យ​បង្សុកូល​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៩ ខែ​តុលា​ ឆ្នាំ​២០១៥។ អ្នក​នៅ​រស់​រាន​ពី​សម័យ​ខ្មែរ​ក្រហម​និង​សាច់​ញាតិ​បាន​មក​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ផល​បុណ្យ​ក្នុង​ឱកាស​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ ដែល​បាន​ស្លាប់​នៅ​ក្នុង​របប​ដ៏​ឃោរឃៅ​មួយ​នេះ​។ (ម៉ក់ រ៉េមីស្សា/EPA)

លោក​ ជុំ​ ម៉ី អ្នក​នៅ​រស់​រាន​ពី​សម័យ​ខ្មែរ​ក្រហម បាន​អុជ​ធូប​ឧទ្ទិស​ដល់​អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ ក្នុង​អំឡុង​ពិធី​មួយ​នៅ​ឯ​គុក​ទួល​ស្លែង​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៩ ខែ​តុលា​ ឆ្នាំ​២០១៥។ អ្នក​នៅ​រស់​រាន​ពី​សម័យ​ខ្មែរ​ក្រហម​និង​សាច់​ញាតិ​បាន​មក​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ផល​បុណ្យ​ក្នុង​ឱកាស​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ ដែល​បាន​ស្លាប់​នៅ​ក្នុង​របប​ដ៏​ឃោរឃៅ​មួយ​នេះ​។ (ម៉ក់ រ៉េមីស្សា/EPA)

ស្រ្តី​ម្នាក់​ថ្វាយ​ផ្កា​នៅ​ក្បែរ​រូប​ចម្លាក់​ព្រះពុទ្ធ​ ក្នុង​អំឡុង​ពេល​ថ្ងៃ​បិណ្ឌ​ទី​១​ នៃ​ពិធី​បុណ្យ​​​ភ្ជុំបិណ្ឌ​ នៅ​ឯ​វត្ត​មួយ​នៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២៨ ​ខែ​កញ្ញា​ឆ្នាំ​២០១៥​កន្លងទៅ​នេះ។ នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​​ កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​​ចាប់​ពី​ថ្ងៃ​ទី​២៨​កញ្ញា​ ដល់​ថ្ងៃ​ទី​១២​តុលា​២០១៥។ ក្នុង​អំឡុង​ពេល​ទាំង​១៥​ថ្ងៃ​នេះ​ ​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​ទៅ​វត្ត ​យក​ម្ហូប​អាហារ​ទៅ​ប្រគេន​ព្រះ​សង្ឃ​ និង​​សួរ​សុខ​ទុក្ខ​សាច់​ញាតិ​របស់​ពួកគេ។​ (ម៉ក់​ រ៉េមីស្សា/EPA)

ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ភាគច្រើន​ជា​កម្មករ​រោងចក្រ​កាត់ដេរ បាន​ធ្វើ​ដំនើរ​តាម​រយៈ​រថយន្ត​ឈ្នួល​​ទៅ​លេង​ស្រុក​កំនើត​នៅ​តាម​ខេត្ត​នានា​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦A នៅ​ថ្ងៃ​សៅរ៍​ទី​១០​ ដែល​ត្រូវ​ជា​បិណ្ឌ​ទី​១៣។ ជា​រៀង​រាល់​ឆ្នាំ​ តម្លៃ​ឈ្នួល​ឡាន​តែង​តែ​ឡើង​ថ្លៃ​ខុស​ពី​តម្លៃ​ធម្មតា​រហូត​ដល់​ពីរ​ភាគ​បី តែ​បើ​តាម​អ្នក​ប្រកប​របរ​បើក​រថយន្ត​ឈ្នួល​បាន​ឲ្យ​ដឹង​ថា​ ពួកគេ​តម្លើង​តម្លៃ​ឈ្នួល​ពីព្រោះ​មាន​កុងត្រូល​ជជុះ​ស្កាត់​ចាំ​យក​លុយ​គ្រប់​ច្រក​ល្ហក​ពី​ភ្នំពេញ​ទៅ​តាម​ខេត្ត​គោលដៅ​ទាំងអស់។​ (ឡេង ឡែន/ VOA) 

ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ភាគច្រើន​ជា​កម្មករ​រោងចក្រ​កាត់ដេរ បាន​ធ្វើ​ដំនើរ​តាម​រយៈ​រថយន្ត​ឈ្នួល​​ទៅ​លេង​ស្រុក​កំនើត​នៅ​តាម​ខេត្ត​នានា​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦A នៅ​ថ្ងៃ​សៅរ៍​ទី​១០​ ដែល​ត្រូវ​ជា​បិណ្ឌ​ទី​១៣។ ជា​រៀង​រាល់​ឆ្នាំ​ តម្លៃ​ឈ្នួល​ឡាន​តែង​តែ​ឡើង​ថ្លៃ​ខុស​ពី​តម្លៃ​ធម្មតា​រហូត​ដល់​ពីរ​ភាគ​បី តែ​បើ​តាម​អ្នក​ប្រកប​របរ​បើក​រថយន្ត​ឈ្នួល​បាន​ឲ្យ​ដឹង​ថា​ ពួកគេ​តម្លើង​តម្លៃ​ឈ្នួល​ពីព្រោះ​មាន​កុងត្រូល​ជជុះ​ស្កាត់​ចាំ​យក​លុយ​គ្រប់​ច្រក​ល្ហក​ពី​ភ្នំពេញ​ទៅ​តាម​ខេត្ត​គោលដៅ​ទាំងអស់។​ (ឡេង ឡែន/ VOA)