សកម្មជន៖ ការជំរុញសមភាពយេនឌ័រត្រូវការថវិកា
Your browser doesn’t support HTML5
សកម្មជនសិទ្ធិនារីទទូចឱ្យរដ្ឋាភិបាលប្រទេសកម្ពុជានិងប្រទេសម្ចាស់ជំនួយដាក់កញ្ចប់ថវិកាដោយឡែក សម្រាប់ការងារលើកកម្ពស់សមភាពយេនឌ័រចាប់ពីពេលឥឡូវនេះ ដល់១៥ឆ្នាំខាងមុខទៀត ដើម្បីជំរុញឱ្យស្ត្រីមានតួនាទីកាន់តែធំជាងពេលបច្ចុប្បន្ននៅក្នុងសង្គម។ កម្ពុជាខកខានមិនបានសម្រេចគោលដៅទីបីនៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍តាមការសន្យាដែលថា ជំរុញតំណាងស្រ្តីក្នុងស្ថាប័ននីតិប្បញ្ញតិឱ្យដល់៣០ភាគរយក្នុងឆ្នាំ២០១៥។ សកម្មជនបានជំទាស់នឹងទស្សនៈដែលយល់ថាស្ត្រីនៅមិនទាន់មានសមត្ថភាពនិងមិនមានការចេះដឹងក្នុងការកាន់កិច្ចការខ្ពស់។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាសលោកស្រី រស់ សុភាព នាយិកាប្រតិបត្តិនៃអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា៕