កម្រងរូបភាព៖ «សកម្មជនរំឭកខួប៦ឆ្នាំនៃការបង្រ្កាបបាតុកម្មកម្មករកាត់ដេរលើផ្លូវវេងស្រេង»
សាច់ញាតិនៃជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍បង្ក្រាបដ៏ហិង្សាពីសំណាក់អាជ្ញាធរកាលពី៦ឆ្នាំមុន អុជធូប គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ។ (ហ៊ុល រស្មី/ VOA)
បដារូបភាពនៃការវាយប្រហាររបស់ក្រុមទាហានមកលើសកម្មជនកាលពីដើមឆ្នាំ២០១៤។ (ហ៊ុល រស្មី/VOA)
អ្នកស្រី អ៊ិន លក្ខិណា វ័យ៤៣ ឆ្នាំ ដែលបានបាត់បង់កូនប្រុសម្នាក់ ក្នុងហេតុការណ៍បង្ក្រាបរបស់កម្លាំងប្រដាប់អាវុធមកលើបាតុកម្មទ្រង់ទ្រាយធំរបស់កម្មករទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមា១៦០ដុល្លារ ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣។ (ហ៊ុល រស្មី/VOA)
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬហៅកាត់ថា IDEA ដែលរងការវាយដំស្ទើរស្លាប់ពីសំណាក់ទាហានឆ័ត្រយោង៩១១ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ ចូលរួមក្នុងក្នុងពិធីរំឭកខួបកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ (ហ៊ុល រស្មី/VOA)
ព្រះតេជគុណ លួន សូវ៉ាត ដែលជាម្ចាស់ពានរង្វាន់ផ្នែកការពារសិទ្ធិឆ្នាំ២០១២ ចូលរួមពិធីរំឭកខួបលើកទី៦ឆ្នាំនៃការបង្ក្រាបហិង្សា កាលពីឆ្នាំ២០១៤ ទៅលើកម្មករនៅលើផ្លូវវេង ស្រង និងតំបន់រោងចក្រផ្សេងទៀត ក្នុងទីក្រុងភ្នំពេញ។ ថតនៅ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ (ហ៊ុល រស្មី/VOA)
សាច់ញាតិនៃជនរងគ្រោះ ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍បង្ក្រាបហិង្សាពីសំណាក់អាជ្ញាធរកាលពី៦ឆ្នាំមុន អំពាវនាវរកយុត្តិធម៌។ ថតនៅ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ (ហ៊ុល រស្មី/VOA)
នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ក្រុមសកម្មជនធ្វើពិធីរំឭកខួបលើកទី៦ឆ្នាំនៃការបង្ក្រាបហិង្សាលើផ្លូវវេងស្រង និងតំបន់រោងចក្រផ្សេងទៀត ក្នុងទីក្រុងភ្នំពេញ។ (ហ៊ុល រស្មី/VOA)
សាច់ញាតិនៃជនរងគ្រោះ ប្រគេនស្លាដក ដល់ព្រះសង្ឃ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ (ហ៊ុល រស្មី/VOA)