សកម្មជន​ចង់​បាន​សមភាព​៥០-៥០ រវាង​ស្រ្តី​និង​បុរស

Your browser doesn’t support HTML5

សកម្មជន​សិទ្ធិ​ស្រ្តី​កម្ពុជា​កំពុង​ជំរុញ​ឱ្យ​មាន​សមភាព​យេនឌ័រ​នៅ​គ្រប់​វិស័យ​ទាំងអស់​រួមទាំង​ផ្នែក​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ផងដែរ​សម្រាប់​រយៈពេល​១៥ឆ្នាំ​ខាងមុខ​នេះ។ សកម្មជន​យល់​ថា​គោលដៅ​ទាំងនេះត្រូវ​តែ​សម្រេច​ឱ្យ​បាន​ហើយ​ត្រូវ​តែ​​មានការ​រៀបចំ​កញ្ចប់​ថវិការ​ត្រឹម​ត្រូវ​ដែល​ចេញ​មក​ពី​រដ្ឋាភិបាល​កម្ពុជា​និង​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍន៍។ លោក​ម៉ែន គឹមសេង​នៃ​វីអូអេ​ជួប​សម្ភាស​លោក​ស្រី ធីតា​ ឃឹះ​នាយិកា​នៃ​អង្គការ​សីលការ​ក្នុង​ពេល​ដែល​លោក​ស្រី​​ចូលរួម​ប្រជុំរបស់​អង្គការ​សហប្រជាជាតិដើម្បី​លើក​ផែនការ​ឱ្យ​សម្រេច​បាន​​​​​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព៕