អតីតជនភៀសខ្លួនខ្មែរនៅសង្កាត់ Bronx សហរដ្ឋអាមេរិកបន្តជួបការលំបាក(ភាគទី១)
Your browser doesn’t support HTML5
ក្នុងអំឡុងទសវត្សរ៍១៩៧០ និង១៩៨០ ជនភៀសខ្លួនខ្មែរប្រមាណ១ម៉ឺននាក់ ត្រូវបានដាក់ឲ្យរស់នៅនៅតំបន់ក្រីក្រនៃសង្កាត់ Bronx ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ជនភៀសខ្លួនទាំងនោះបានជួបបញ្ហាជាច្រើន ហើយនៅតែប្រឈមបញ្ហាសង្គម សេដ្ឋកិច្ច និងសុខភាពនៅឡើយនាពេលបច្ចុប្បន្ននេះ។ លោកសាស្ត្រាចារ្យ Eric Tang នៃសកលវិទ្យាល័យ Texas បានស្រាវជ្រាវអំពីជនភៀសខ្លួនខ្មែរនៅសង្កាត់ Bronx នេះ ហើយបាននិពន្ធសៀវភៅមួយអំពីបញ្ហានេះ។ លោកសាស្ត្រាចារ្យ Eric Tang បានផ្តល់បទសម្ភាសន៍ជាមួយនឹងនាង ទែន សុខស្រីនិត នៃ VOA នៅរដ្ឋធានីវ៉ាស៊ីនតោន អំពីសៀវភៅរបស់លោក៕