ជនភៀស​ខ្លួននៃ​របប​ខ្មែរក្រហម​ជា​ខ្មែរ​អាមេរិកាំង​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការ​តស៊ូមតិ​ផ្នែក​សិទ្ធិមនុស្ស

Your browser doesn’t support HTML5

លោក យ័ប គឹម​ទឹង​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​ធ្លាប់​ឆ្លងកាត់​របប​ខ្មែរក្រហម​ហើយ​បានរត់​ភៀសខ្លួន​ចេញពី​របប​ខ្មែរ​ក្រហម​សម្លាប់រង្គាល​បាន​និយាយ​ថា​ការ​តស៊ូ​មតិ​ផ្នែក​សិទ្ធ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក​មាន​សារៈសំខាន់​នឹក​ស្មាន​មិនដល់​។​ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ទៅលើ​ការ​ជួយ​គាំទ្រ​និង​ការ​បន្តការ​តស៊ូមតិ​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​និង​ការ​តស៊ូ​មតិ​ជាមួយ​សភា​និង​រដ្ឋាភិបាល​អាមេរិកាំង​ និង​ ការ​គាំទ្រ​រួមគ្នា​ពី​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជាច្រើន​ទៀត។ លោក​ សុខ ខេមរា ​នៃ វីអូអេ ​បាន​ជួប​សម្ភាសន៍​លោក យ័ប គឹមទឹង ​ប្រធាន​អង្គការ ​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ ​(CAHRAD) នៅ​រដ្ឋ​វីជីនៀ ​សហរដ្ឋ​អាមេរិក។ សូម​ស្តាប់​កិច្ច​សម្ភាសន៍​នេះ​ដូច​តទៅ៖