កម្រងរូបភាព៖ រាជកាលព្រះមហាក្សត្រថៃព្រះបាទ Bhumibol Adulyadej
ព្រះមហាក្សត្រថៃព្រះបាទ Bhumibol Adulyadei យាងចេញពីមន្ទីរពេទ្យ Siriraj សម្រាប់ពិធីមួយនៅវិមាន Grand Palace ក្នុងក្រុងបាងកក កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១០។
ស្រ្តីពីរនាក់យំឱបគ្នានៅខាងក្រៅមន្ទីរពេទ្យ Siriraj ទីដែលព្រះមហាក្សត្រថៃព្រះបាទ Bhumibol Adulyadej សម្រាកព្យាបាលព្រះកាយ ក្នុងក្រុងបាងកក ប្រទេសថៃ។
ស្រ្តីម្នាក់ទ្រហ៊ោយំ បន្ទាប់ពីមានសេចក្តីប្រកាសថា ព្រះមហាក្សត្រថៃព្រះបាទ Bhumidol Adulyadej សោយទីវង្គត នៅឯមន្ទីរពេទ្យ Siriraj ក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។
ប្រជាជនទ្រហ៊ោយំ បន្ទាប់ពីមានសេចក្តីប្រកាសថា ព្រះមហាក្សត្រថៃព្រះបាទ Bhumidol Adulyadej សោយទីវង្គត នៅឯមន្ទីរពេទ្យ Siriraj ក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។
ក្រុមអ្នកបួងសួងជូនពរឲ្យព្រះមហាក្សត្រថៃព្រះបាទ Bhumidol Adulyadej មន្ទីរពេទ្យ Siriraj ទីដែលព្រះអង្គសម្រាកព្យាបាលព្រះកាយ ក្នុងក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។
ព្រះមហាក្សត្រថៃព្រះបាទ Bhumidol Adulyadej និងព្រះមហាក្សត្រី Sirikit ពេលយាងចេញពីមន្ទីរពេទ្យSiriraj ក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣។
នៅក្នុងរូបភាពបញ្ចេញដោយការិយាល័យគ្រួសាររាជវង្សថៃ ព្រះមហាក្សត្រថៃព្រះបាទ Bhumidol Adulyadej (ទីពីរពីខាងឆ្វេង) ជាមួយនឹងព្រះរជ្ជទាយាទព្រះបាទ Vajiralongkorn (ទីបីពីខាងឆ្វេង) ព្រះនាង Chulabhorn ព្រះនាង Sirindhorn និងព្រះនាង Srirasm (ខាងស្តាំ) យាងមកដល់វិមាន Klai Kangwon មុនពេលពិធីមួយក្នុងការអបអរសាទរពិធីបុណ្យចម្រើនព្រះជន្ម ៨៦ ព្រះវស្សារបស់ព្រះបាទ Bhumidol Adulyadej នៅខេត្ត Prachuap Khiri Khan ប្រទេសថៃ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣។
រូបថតដែលមិនមានបញ្ជាក់កាលបរិចេ្ឆទមួយ ទទួលបាននៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០២ បង្ហាញពី ព្រះមហាក្សត្រថៃព្រះបាទ Bhumidol Adulyadej និងសុនខរបស់ព្រះអង្គនៅរាជវាំងក្នុងក្រុងបាងកក។ រឿងរ៉ាវសុនខអនាថាមួយក្បាល ដែលទទួលបានក្តីស្រឡាញ់ពីព្រះបាទ Bhumibol បានក្លាយជា រឿងរ៉ាវទាក់ទាញការចុះផ្សាយពាសពាញប្រទេសថៃ។
រូបព្រះមហាក្សត្រថៃព្រះបាទ Bhumidol Adulyadej (ខាងឆ្វេង) ដាក់នៅលើឆាកមួយ ស្របពេលមានការបាញ់កាំជ្រួច នៅក្រុងបាងកក កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ១៩៩៩ ក្នុងការអបអរសាទរពិធីបុណ្យចម្រើនព្រះជន្ម ៧២ ព្រះវស្សា។
ព្រះមហាក្សត្រថៃព្រះបាទ Bhumidol Adulyadej (ខាងស្តាំ) ប្រមូលផលស្រូវនៅក្នុងគម្រោងមួយឧបត្ថម្ភដោយគ្រួសាររាជវង្សនៅខេត្ត Prachinburi ចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រ ភាគខាងកើតក្រុងបាងកក កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៨។ ព្រះមហាក្សត្រ ដែលមានព្រះជន្ម ៧១ ព្រះវស្សានាគ្រានោះ មានបន្ទូលទៅកាន់ កសិករថា ការពឹងពាក់លើខ្លួនឯងនឹងជួយពួកគេទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ។
ព្រះមហាក្សត្រថៃព្រះបាទ Bhumidol Adulyadej ប្រទានឱកាសជំនួបដល់នាយករដ្ឋមន្រ្តីទើបនឹងតែងតាំងថ្មីលោក Chuan Leekpai នៅរាជវាំងក្នុងក្រុងបាងកក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩៧។
ព្រះមហាក្សត្រថៃព្រះបាទ Bhumidol Adulyadej យាងជាអធិបតីក្នុងសម័យប្រជុំដំបូងនៃសភាកំណែទម្រង់ជាតិ ក្នុងពិធីមួយ ធ្វើឡើងនៅក្រុង Bangkok ប្រទេសថៃ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៧៦។
ព្រះមហាក្សត្រថៃព្រះបាទ Bhumidol Adulyadej គង់នៅលើព្រះរាជជលទីនាំងនៅទន្លេចៅប្រះយ៉ា ក្នុងក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ១៩៩៩។
ព្រះមហាក្សត្រថៃព្រះបាទ Bhumidol Adulyadej ប្រគេនភ្លើងសម្រាប់កីឡា Asian Games លើកទី១៣ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ១៩៩៨ អំឡុងពេលពិធីមួយនៅវិមាន Chitrlada បីថ្ងៃមុនការចាប់ផ្តើមកីឡា Asian Games។
ព្រះមហាក្សត្រថៃព្រះបាទ Bhumidol Adulyadej ទទួលផ្កាកុលាបតូចមួយទងពីស្រ្តីម្នាក់ ខណៈពេលព្រះអង្គយាងធ្វើដំណើរទស្សនកិច្ចនៅគម្រោងដំណាំជំនួសនៅភាគខាងជើងប្រទេសថៃ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ១៩៨១។
ព្រះមហាក្សត្រថៃព្រះបាទ Bhumidol Adulyadej និងព្រះមហាក្សត្រី Sirikit (ខាងឆ្វេង) មានបន្ទូលទៅកាន់បាតុករចំនួន ១០០នាក់នៅក្រុងបាងកក កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៧៣ អំឡុងពេលបាតុកម្មមួយ ដែលនាំឲ្យមានការរំលាយរដ្ឋាភិបាលលោក Thanom Kittikachorn។
គ្រួសាររាជវង្សថៃយាងកាត់សួនច្បារមួយនៃកន្លែងស្នាក់ព្រះកាយនៅ Sunninghill ក្រុង Berkshire ចក្រភពអង់គ្លេស កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៦៦។
ព្រះមហាក្សត្រថៃព្រះបាទ Bhumidol Adulyadej គង់នៅលើគ្រែស្នែងអំឡុងពេលក្បួនដង្ហែមួយក្នុងក្រុងបាងកក កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៦៣។ ក្បួនដង្ហែនេះធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យចម្រើនព្រះជន្ម ៣៦ ព្រះវស្សារបស់ព្រះអង្គ ដែលមានរយៈពេលមួយសប្តាហ៍។
ព្រះមហាក្សត្រថៃព្រះបាទ Bhumidol Adulyadej ប្រគំតន្រ្តីជាមួយនឹងឧបករណ៍សាក់សូហ្វូន (Saxophone) ជាមួយនឹងក្រុមតន្រ្តី Jazz របស់ព្រះអង្គ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៦២។
ព្រះនាង Ubol Ratana ជាមួយនឹងព្រះបិតាព្រះបាទ Bhumibol Adulyadej កាលនៅព្រះជន្ម ២៤ ព្រះវស្សា និងព្រះមហាក្សត្រី Sirikit កាលនៅព្រះជន្ម ១៩ ព្រះវស្សា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ១៩៥១។ ព្រះនាងបានប្រសូត្រនៅក្រុង Lausanne ប្រទេសស្វីស កាលពីថ្ងៃទី០៦ ដប់មួយខែបន្ទាប់ពី ពិធីរៀបអភិសេក និងព្រះគ្រងរាជបល្ល័ង្គរបស់ព្រះមាតានិងបិតានៅក្រុងបាងកក។
ព្រះមហាក្សត្រថៃព្រះបាទ Bhumidol Adulyadej គង់នៅលើគ្រែស្នែងអំឡុងពេលពិធីគ្រងរាជសម្បត្តិកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៥០។
ព្រះបាទ Bhumidol Adulyadej (ខាងឆ្វេង) ជាមួយនឹងព្រះរាម និងអតីតព្រះមហាក្សត្រព្រះបាទ Ananda Mahidol នៅទីលានសាលាក្នុងក្រុង Lausanne ប្រទេសស្វីស កាលពីថ្ងៃទី០៧ ខែមិនា ឆ្នាំ១៩៣៥។