ក្រឡេក​មើល​ការ​ជជែក​តស៊ូ​មតិ​ប្រធានាធិបតី​នា​ពេល​អតីត​

បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណ​រដ្ឋ​លោក Mitt Romney (ឆ្វេង) និង​លោក​ប្រធានាធិបតី​ Barack Obama តទល់​មតិ​គ្នា​នៅ​ក្នុង​ការ​ជជែក​តស៊ូ​មតិ​ប្រធានាធិបតី​នៅ​សាកល​វិទ្យាល័យ Hofstra ទីក្រុង​ Hempstead បុរី​ញូវយ៉ក​ កាល​ពី​ខែ​តុលា ថ្ងៃទី ១២ ឆ្នាំ ២០១២។

បេក្ខជន​ប្រធានាធិបតី​គណបក្សសាធារណ​រដ្ឋ​លោក John McCain (ឆ្វេង) និង​បេក្ខជន​គណ​ប្រជាធិបតេយ្យ​លោក Barack Obama (ស្តាំ) ចូល​រួម​ក្នុង​​ការ​ជជែក​តស៊ូ​មតិ​ប្រធានាធិបតី​ឆ្នាំ​២០០៨នៅ​សាកល​វិទ្យាល័យ​ Mississippi នៅ​ Oxford រដ្ឋ Mississippi កាល​ពី​ថ្ងៃទី​២៦ កញ្ញា ២០០៨។

បេក្ខជន​គណ​ប្រជាធិបតេយ្យ​លោក Sen. John Kerry ឆ្លើយសំណួរ​នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​ Bush ស្តាប់​ក្នុង​ការ​ជជែក​តស៊ូ​មតិ​ប្រធានាធិបតី​ឆ្នាំ​២០០៤ នៅ​ Tempe រដ្ឋ Arizona កាល​ពី​ថ្ងៃទី​១៣ តុលា ២០០៤។

អ្នក​សម្រប​សម្រួល​លោក​ Jim Lehrer ប្រាប់​បេក្ខជន​ប្រធានាធិបតី​គណ​បក្ស​សាធារណ​រដ្ឋ George W. Bush (ស្តាំ) ថា​បេក្ខជន​ជា​អ្នក​ដាក់​វិន័យខណ​ដែល​បេក្ខជន​គណ​បក្ស​ប្រជាធិបតេយ្យ​ Al Gore ស្តាប់​នៅ​ពេល​ការ​ជជែក​តស៊ូមតិ​លើកជុំទី១​កាល​ពី​ថ្ងៃទី ០៣ តុលា ២០០០ ដែល​ប្រព្រឹត្ត​នៅ​មជ្ឈមណ្ឌល​ Clark Athletic នៃ​សាកលវិទ្យាល័យ​ Massachusetts ក្នុង Boston។

លោក​ប្រធានាធិបតី​ Clinton និងបេក្ខជន​គណបក្សសាធារណ​រដ្ឋ​លោក Bob Dole ស្វាគមន៏​ទស្សនិកជន​មុន​ពេល​ចាប់​ផ្តើម​ការ​ជជែក​តស៊ូមតិ​ប្រធានាធិបតីជុំទី១​នៅ​សាលមហោស្រព​ Bushnell ក្នុង​ក្រុង Hartford រដ្ឋ Connecticut កាល​ពី​ថ្ងៃទី ០៦ តុលា ១៩៩៦។

បេក្ខជន​ប្រធានាធិបតី​​(ពីឆ្វេង) លោក Ross Perot លោក Bill Clinton និង​ប្រធានាធិបតី George Bush ចូលរួម​ក្នុង​ការ​ជជែក​តស៊ូមតិ​ប្រធានាធិបតីជុំទី១​ក្នុង​ក្រុង​ St. Louis រដ្ឋ  Missuori កាល​ពី​ថ្ងៃទី ១២ តុលា ១៩៩២។

អនុ​ប្រធានាធិបតី​លោក George Bush​ (ឆ្វេង)និង​រដ្ឋាភិបាល​រដ្ឋ Massachusetts លោក Michael Dukakis បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​ជជែក​តស៊ូ​មតិដំបូង​របស់​ពួកគេ​នៅ​សាកលវិទ្យាល័យ​ Wake Forest ក្នុង​ទីក្រុង Winston-Salem រដ្ឋ North Carolina កាល​ពី​ថ្ងៃទី​២៥ កញ្ញា ២០០៨។