តើសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ ប៉ះពាល់ប្រព័ន្ធផ្សព្វផ្សាយយ៉ាងម៉េចខ្លះក្នុងពេល១ឆ្នាំកន្លងមក?
Your browser doesn’t support HTML5
ការវាយប្រហារដ៏រន្ធត់របស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលកាលពីខែតុលាឆ្នាំមុន បានញ៉ាំងឱ្យមានជម្លោះដែលធ្វើឱ្យបាត់បង់ជីវិតអ្នកសារព័ត៌មាននិងអ្នកធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ។ យ៉ាងហោចណាស់ ពួកគេ១១៦នាក់ ស្ទើរតែទាំងអស់ជាជនជាតិប៉ាឡេស្ទីន ត្រូវបានសម្លាប់។ វីអូអេបានសម្ភាសន៍អ្នករាយការណ៍ព័ត៌មានដែលបានទៅយកព័ត៌មានអំពីជម្លោះនោះ និងអ្នកវិភាគផ្នែកប្រព័ន្ធផ្សព្វផ្សាយអំពីថា តើហេតុអ្វីបានជាវាសំខាន់ក្នុងការមានអ្នកសារព័ត៌មានរាយការណ៍ពីទីតាំងជម្លោះដោយផ្ទាល់ដែលអាចធ្វើការងារដោយសេរី។ អ្នកស្រី Cristina Caicedo Smit និងលោក Liam Scott រាយការណ៍រឿងនេះពីទីក្រុងញូវយ៉កនិងរដ្ឋធានីវ៉ាស៊ីនតោន។ លោក សាយ មុន្នី ប្រែសម្រួលជូនដូចតទៅ៖