រូបភាពជុំវិញពិភពលោកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៦
ស្ត្រីម្នាក់ជិះស្គីនៅលើបឹង Orlangen ដែលបានក្លាយជាបឹងទឹកកក នៅភាគខាងត្បូងទីក្រុងស្តុកខុល ប្រទេសស៊ុយអែត។
ក្មេងៗឥណ្ឌារត់លេងនៅលើរូបសំណាកមនុស្សប្រុសមួយដែលគេធ្វើមិនទាន់រួចរាល់ ដែលរូបនេះគេធ្វើតាមរូបរបស់តួអង្គ Lemuel Gulliver ចេញពីរឿង Gulliver's Travels។ រូបនេះត្រូវបានគេប្រើសម្រាប់បង្រៀនក្មែងៗអំពីដំណើរការរបស់ខ្លួនប្រាណមនុស្ស។
ក្មេងៗជនជាតិចិនជិះស្គីទឹកកកនិងស្លៀកពាក់បែបប្រពៃណី ហើយកំពុងសម្តែងនៅក្នុងព្រឹត្តិការណ៍បុណ្យណូអែលមួយមានឈ្មោះថា «ចម្រៀងនៃភាពរីករាយនៅលើទឹកកក» នៅឯហាងលក់ទំនិញមួយនៅទីក្រុងប៉េកាំង។
បុរសម្នាក់កំពុងបោសទឹកកកចេញពីឡាននៅទីក្រុងអង់ការ៉ា ប្រទេសតួកគី។
កសិករម្នាក់កំពុងបញ្ជាគោរបស់គាត់ ខណៈគាត់កំពុងបររទេះដឹកចំបើងនៅក្នុងវាលស្រែមួយនៃទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា។
សិល្បៈការនីម្នាក់កំពុងសម្តែងនៅលើដើមឈើនៅខណៈដែលអាកាសធាតុបានធ្លាក់ចុះ -៣៧ អង្សាសេ នៅ Mohe ខេត្ត Heilongjiang ប្រទេសចិន។
កសិករឥណ្ឌាម្នាក់ដើរនៅលើទីវាលដែលមានពោរពេញទៅដោយអ័ព្ទយ៉ាងក្រាស់នៅជិតទីក្រុង Hisar ប្រទេសឥណ្ឌា។
បុរសជនជាតិស៊ីរីម្នាក់កំពុងដើរកាត់ស្រុក Salaheddin ដែលធ្លាប់បានកាន់កាប់ដោយពួកឧទ្ទាម នៅភាគខាងជើងទីក្រុង Aleppo ប្រទេសស៊ីរី.
មនុស្សនាំគ្នាស្រែកយំខណៈឃើញជនរងគ្រោះជាច្រើនដែលបានស្លាប់ដោយសារការផ្ទុះទីផ្សារលក់កាំជ្រួចមួយនៅទីក្រុង Tultepec ប្រទេសម៉ិកស៊ិក។
អធិការបតីអាល្លឺម៉ង់ Angela Merkel និងមន្ត្រីរដ្ឋាភិបាលជាច្រើនទៀតបានទៅមើលកន្លែងវាយប្រហារនៅទីក្រុងប៊ែកឡាំង កាលពីថ្ងៃទី២០ បន្ទាប់ពីមានការវាយប្រហារមួយដោយឡានដឹកទំនិញនៅទីផ្សារលក់គ្រឿងតុបតែងបុណ្យណូអែល។
សត្វចចកមួយក្បាលកំពុងស្ថិតនៅទីក្រុង Pripyat ដែលគ្មានមនុស្សនៅ ស្ថិតនៅ៣គីឡូម៉ែត្រពីទីតាំងនុយក្លេអ៊ែរ Chernobyl ប្រទេសអ៊ុយក្រែន។
កងទ័ពស៊ីរី និងក្រុមសកម្មប្រយុទ្ធគាំទ្ររដ្ឋាភិបាល នៅក្នុងស្រុក Ansari ភាគខាងកើតទីក្រុង Aleppo ប្រទេសស៊ីរី។