បាត់ដំណឹង៥ឆ្នាំ ម្តាយរបស់ពលករធ្វើការនៅម៉ាឡេស៊ីសង្ឃឹមថាកូនស្រីនៅរស់

Your browser doesn’t support HTML5

អ្នកស្រី ភួន ធឿន អាយុ៥៥ឆ្នាំ រស់នៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង បានបាត់ដំណឹងរបស់កូនស្រីដែលជាពលករធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី ប្រមាណ ៥ឆ្នាំមកហើយ។ នៅពេលកំពុងធ្វើការនៅក្រៅប្រទេស កូនស្រីមានស្វាមីជាជនជាតិម៉ាឡេស៊ី ហើយមានកូន៣នាក់។ កូនស្រីបានព្យាយាមត្រឡប់មកប្រទេសកម្ពុជាវិញ ប៉ុន្តែមិនមានឱកាស រហូតម្តាយបាត់ការទាក់ទងជាមួយកូនស្រីមកទល់ពេលនេះ។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឲ្យវីអូអេពីខេត្តបាត់ដំបង៕