ខ្មែរអាមេរិកាំងតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលលោក ហ៊ុន សែន រឿងសេរីភាពបញ្ចេញមតិនិងការបង្ក្រាបក្រុមជំទាស់
Your browser doesn’t support HTML5
ពលរដ្ឋខ្មែរអាមេរិកាំង បានមកប្រមូលផ្តុំគ្នាតវ៉ានៅមុខក្រសួងការបរទេសអាមេរិកាំងប្រឆាំងនឹងការចាប់ខ្លួនមេដឹកនាំជំទាស់ លោក កឹម សុខា ការបិទសិទ្ធិសេរីភាពព័ត៌មាន និងការបិទអង្គការសង្គមស៊ីវិលឯករាជ្យ មុនការបោះឆ្នោតជាតិឆ្នាំ២០១៨។ លោក សុខ ខេមរា នៃ VOA បានចុះយកព័ត៌មាននៅកន្លែងធ្វើបាតុកម្ម ហើយបានរាយការណ៍មកថា ពលរដ្ឋខ្មែរដែលស្រឡាញ់ប្រទេសជាតិជាស្រុកកំណើតរបស់ខ្លួនទាំងនោះ បានសម្តែងមតិឥតសំចៃមាត់ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា៕