ប្រទេសកម្ពុជាត្រូវបានដាក់បញ្ជូលក្នុងបញ្ជីមើលការលាងលុយទុច្ចរិត

  • ​Reuters

រូបឯកសារ៖ ក្រដាស​ប្រាក់១០០ដុល្លារអាមេរិក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។

វិធាន​របស់​​ក្រុម​ការងារ​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ​ Financial Action Task Force (FATF) បញ្ចូល​ប្រទេស​កម្ពុជា​ទៅ​ក្នុង​បញ្ជី​ឃ្លាំ​មើលការ​លាង​លុយ​ទុច្ចរិត​នេះ​អាច​កាត់​បន្ថយ​លំហូរ​ហិរញ្ញ​វត្ថុ​វិនិយោគ​ និង​ពាណិជ្ជកម្ម​អន្តរ​ជាតិ​ចេញចូល​ប្រទេស​នេះ។

អង្គការ​ពិភព​លោក​ឃ្លាំមើល​ការលាង​លុយ​ទុច្ចរិត​បាន​ដាក់​ប្រទេស​កម្ពុជា​ក្នុង​បញ្ជី​ឃ្លាំមើល​នៅ​ថ្ងៃ​សុក្រ​នេះ ​ដោយ​សារ​តែ​មាន​ការ​ព្រួយ​បារម្ភថា​ ប្រទេស​នោះ​ងាយ​មាន​ការ​លាក់បាំង​ប្រាក់​ដែល​ទទួល​បាន​ដោយ​ខុសច្បាប់។​ ​

វិធាន​របស់ក្រុម​ការងារ​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ​ Financial Action Task Force (FATF) បញ្ចូល​ប្រទេស​កម្ពុជា​ទៅ​ក្នុង​បញ្ជី​ឃ្លាំ​មើលការ​លាង​លុយ​ទុច្ចរិត​នេះ​អាច​កាត់​បន្ថយ​លំហូរ​ហិរញ្ញ​វត្ថុ​វិនិយោគ​ និង​ពាណិជ្ជកម្ម​អន្តរ​ជាតិ​ចេញចូល​ប្រទេស​នេះ។ ​អង្គការ ​FATF​ គឺជា​អង្គការ​អន្តរ​រដ្ឋាភិបាល​ដែល​គាំទ្រ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លាង​លុយ​ទុច្ច​រិត​និង​ហិរញ្ញវត្ថុ​ភេរវកម្ម។​

អ្នកនាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា​បាន​ថ្លែង​ថា ​លោក​មិន​អាចធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​របស់​អង្គការ​ឃ្លាំមើល​ការលាង​លុយ​នេះ​ទេ ​ហើយ​បាន​បង្វែរ​សំណួរ​ទៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ដែល​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំការ​ឆ្លើយ​តប​តាម​អ៊ីមែល។ ​

លោក ​Marshall Billingslea ​ប្រធាន​អង្គការ ​FATF ​ឃ្លាំ​មើល​ការ​លាង​លុយ ​បាន​ថ្លែង​ថា​ កម្ពុជា​មាន​ភាព​ទន់​ខ្សោយ​យ៉ាង​ខ្លាំង។​

លោក​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ​ទោះ​ជាយ៉ាង​ណាក៏​ដោយ​ ប្រទេស​កម្ពុជា​បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្តផ្នែក​នយោបាយ​កម្រិត​ខ្ពស់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។ ការបញ្ចូល​ប្រទេស​កម្ពុជា​ទៅក្នុង​បញ្ជី​ឃ្លាំ​មើល​ការ​លាង​លុយ​ទុច្ចរិត​កើត​មាននៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ប្រឈម​នឹង​ការ​បាត់បង់​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ពីសហ​ភាព​អឺរ៉ុប ​ដោយសារ​ការព្រួយ​បារម្ភ​អំពីការ​ធ្លាក់​ចុះ​នៃសិទ្ធិ​មនុស្សនិង​ប្រជា​ធិបតេយ្យ។​

ការ​បញ្ចូល​ប្រទេស​កម្ពុជា​ទៅ​ក្នុង​បញ្ជី​ឃ្លាំ​មើល​ការ​លាង​លុយ​ទុច្ចរិតកើត​មាន​ឡើងក្រោយពី​អង្គការ ​FATF ​ចេញ​របាយ​ការណ៍​វាយ​តម្លៃ​អំពី​នយោបាយ​កម្ពុជា​ប្រឆាំង​លាង​លុយ​ទុច្ចរិត​និង​ហិរញ្ញវត្ថុ​ភេរវកម្ម​ធ្វើឡើង​នៅ​ឆ្នាំ​២០១៧។ ​អង្គការ​ FATF ​បាន​និយាយ​នៅក្នុង​របាយ​ការណ៍​នេះ​ថា ប្រទេស​កម្ពុជា​មិន​ដែល​ធ្វើការ​កាត់ទោស​ការលាង​លុយទុច្ចរិត ហើយ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ពុក​រលួយ​ជា​ខ្លាំង៕