អ្នកធ្វើខ្លែង១០៧នាក់ចូលរួមការប្រកួតបង្ហោះខ្លែងនៅខេត្តកោះកុង
Your browser doesn’t support HTML5
អ្នកលេងខ្លែងនៅកម្ពុជាជួបជុំគ្នានៅខេត្តកោះកុងកាលពីថ្ងៃពុធ ដើម្បីប្រកួតការបង្ហោះខ្លែងប្រចាំឆ្នាំលើកទី២៣ ដែលមានខ្លែងគ្រប់ពណ៌ គ្រប់ខ្នាត និងគ្រប់ប្រភេទ។ ការប្រកួតខ្លែងនៅឆ្នាំនេះរៀបចំឡើងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយមានអ្នកចូលរួមប្រកួត១០៧នាក់ មកពីខេត្តចំនួន២៣ នៃ២៥ខេត្តក្រុង។ ពិធីនេះមានគោលបំណងអភិរក្សប្រពៃណីសន្តិភាពនៅកម្ពុជា បង្រៀនរបៀបធ្វើខ្លែងពីមួយជំនាន់ទៅមួយជំនាន់។ ការឲ្យពិន្ទុខ្លែង គឺយោងតាមកត្តាសម្រស់ កម្ពស់ហោះ លំនឹង និងសំឡេង។ ទីភ្នាក់ងារព័ត៌មានReuters រាយការណ៍ពីខេត្តកោះកុង៕