លោក Biden ចង់តម្លើងពន្ធ៣ដងលើការនាំចូលដែកថែបចិនមួយចំនួន
Your browser doesn’t support HTML5
ប្រធានាធិបតីអាមេរិកលោក Joe Biden ចង់តម្លើងពន្ធបីដងលើការនាំចូលដែកថែបចិនមួយចំនួន ព្រោះលោកថាការនាំចូលនេះកំពុងបំផ្លាញការងារពលរដ្ឋអាមេរិកាំងយ៉ាងអយុត្តិធម៌។ នេះជាការអំពាវនាវដល់កម្មករអាមេរិកាំងនៅក្នុងរដ្ឋមួយ ដែលសំខាន់ចំពោះយុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិក។ អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេ លោក Scott Stearns ជូនសេចក្តីរាយការណ៍មួយជុំវិញរឿងនេះ។ អ្នកនាងស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕