បទសម្ភាសន៍ VOA៖ និស្សិត Fulbright ជម្នះសម្ពាធផ្លូវចិត្តពេលសិក្សានៅអាមេរិក ក្នុងពេលកូវីដ១៩រាតត្បាត
Your browser doesn’t support HTML5
មានស្រុកកំណើតនៅខេត្តបាត់ដំបង លោក អ៊ុង ប៉េងអាន គឺជានិស្សិតកម្ពុជាដ៏ឆ្នើមមួយរូបដែលបានទទួលអាហារូបករណ៍ Fulbright របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីមកសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញទំនាក់ទំនងផ្នែកសុខភាពនិងហានិភ័យនៅសាកលវិទ្យាល័យ Michigan State ក្នុងក្រុង East Lansing រដ្ឋ Michigan សហរដ្ឋអាមេរិក។ ដោយសារតែការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ លោក ប៉េងអាន បានជួបនឹងឧបសគ្គមួយចំនួន ដោយមិនរំពឹងទុក។ ប៉ុន្តែដោយខិតខំប្រឹងប្រែងជម្នះនឹងឧបសគ្គ លោកបានបញ្ចប់ការសិក្សាដោយជោគជ័យ កាលពីខែមេសាកន្លងទៅ។ អ្នកស្រី ហុង ចិន្ដា នៃ VOA បានសម្ភាសលោក ប៉េងអាន អំពីបទពិសោធន៍សិក្សារបស់លោកក្នុងអំឡុងពេលដែលមានជំងឺរាតត្បាតកូវីដ១៩នេះ។ សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៕