លោកឆឺយ ឧត្តមរស្មីការពារព្រៃឈើបន្តពីលោកឈុត វុទ្ធីនិងខិតខំស្វែងរកយុត្តិធម៌ជូនឪពុក
Your browser doesn’t support HTML5
នៅថ្ងៃទី២៦ ខែមេសាខាងមុខគឺជាខួបលើកទី៩នៃការស្លាប់បាត់បង់ជីវិតលោកឈុត វុទ្ធីដែលជាអតីតសកម្មជនការពារព្រៃឈើដ៏ឆ្នើមនៅកម្ពុជា។ លោកត្រូវបានឃាតករបាញ់សម្លាប់ពេលចុះទៅស៊ើបអង្កេតបទល្មើសព្រៃឈើនៅខេត្តកោះកុង។ ក្រុមគ្រួសាររបស់លោកនៅតែស្វែងរកយុត្តិធម៌និងចង់ឲ្យវែកមុខរកអ្នកបញ្ជាឲ្យបាញ់សម្លាប់។
លោកឆឺយ ឧត្តមរស្មីដែលជាកូនប្រុសរបស់លោកឈុត វុទ្ធីបានចូលរួមយុទ្ធនាការទាមទារបញ្ចប់និទណ្ឌភាពនៅកម្ពុជានិងបានថ្លែងពីការលំបាកក្នុងការធ្វើសកម្មភាពការពារព្រៃឈើដោយសារតែការរឹតត្បិតពីរដ្ឋាភិបាលកម្ពុជា។
លោកម៉ែន គឹមសេងនៃវីអូអេបានសម្ភាសលោកឆឺយ ឧត្តមរស្មី។