លោក Biden ហៅបាតុកម្មហិង្សានៅវិមានសភាថាជា «ការរំលោភលើនីតិរដ្ឋ»
Your browser doesn’t support HTML5
ប្រធានាធិបតីជាប់ឆ្នោត លោក Joe Biden បានហៅការធ្វើបាតុកម្មដោយហិង្សានៅវិមានសភាសហរដ្ឋអាមេរិកថាជា «ការរំលោភបំពានលើការបំពេញកាតព្វកិច្ចដ៏ពិសិដ្ឋបំផុតរបស់ពលរដ្ឋអាមេរិកាំង»។ លោក Biden បានថ្លែងដូច្នេះ បន្ទាប់ពីបាតុករមួយក្រុមធំដែលគាំទ្រលោកប្រធានាធិបតី Donald Trump នាំគ្នាឡោមព័ទ្ធវិមានសភា ហើយខ្លះបានសម្រុកចូលក្នុងបន្ទប់ប្រជំុមួយចំនួនក្នុងវិមានសភា ដើម្បីបង្អាក់ដល់សម័យប្រជុំពេញអង្គរបស់សភាទាំងពីរថ្នាក់ ដើម្បីបញ្ជាក់ជាផ្លូវការចុងក្រោយបង្អស់ទៅលើជ័យជម្នះរបស់លោក Biden នៅក្នុងការបោះឆ្នោតប្រធានាធិបតី៕