លោក Trump ប្រាប់​ក្រុម​បាតុករ​ឲ្យ​«ត្រឡប់​ទៅ​ផ្ទះ​វិញ»

Your browser doesn’t support HTML5

ក្រោយ​ពី​ក្រុម​អ្នក​គាំទ្រ​នាំ​គ្នា​សម្រុក​ចូល​ដោយ​ហិង្សា​ទៅ​ក្នុង​​វិមាន​សភា​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ពុធ​នេះ​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​បង្ហោះ​សារ​មួយ​លើ Twitter អំពាវនាវ​ឲ្យ​ពួកគេ​«ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​សន្ដិវិធី»។ បាតុករ​នាំ​គ្នា​ឡោមព័ទ្ធ​វិមាន​សភា​ដើម្បី​បង្អាក់​ដល់​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​សភា​ទាំង​ពីរ​ថ្នាក់ ​ដើម្បី​​បញ្ជាក់​ជា​ផ្លូវការ​ចុង​ក្រោយ​បង្អស់​ទៅ​លើ​ជ័យជម្នះ​​របស់​លោក Joe Bidenនៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី៕