ភាពតានតឹងពូជសាសន៍កើនកម្តៅខ្លាំង គ្រាដែលការបះបោរកើតឡើងពាសពេញស.រ.អា
Your browser doesn’t support HTML5
ការប្រឆាំងតវ៉ាដោយសន្តិវិធីបានប្រែក្លាយទៅជាអំពើហិង្សាដោយមានការដុតនិងការចូលលួចឥវ៉ាន់ពីហាងលក់ទំនិញនានា និងមានអំពើហិង្សាផ្សេងៗទៀតនៅទូទាំងសហរដ្ឋអាមេរិក ក្រោយការស្លាប់របស់លោក George Floyd។ លោក Floyd ស្លាប់ នៅពេលដែលលោកត្រូវបានប៉ូលិសចាប់ខ្លួនក្នុងទីក្រុង Minneapolis រដ្ឋ Minnesota ។ អ្នកយកព័ត៌មានវីអូអេ លោក Kane Farabaugh រាយការណ៍ថា ទោះបីជាមានបំរាមគោចរ និងការដាក់ពង្រាយកម្លាំងសមត្ថកិច្ច កាន់តែច្រើនថែមទៀតនៅតាមដងផ្លូវក្នុងទីក្រុងសំខាន់ៗជាច្រើនរបស់សហរដ្ឋអាមេរិកក្តី ក៏ភាពតានតឹងពូជសាសន៍ដែលកំពុងតែមានកម្ដៅនេះ បានឈានដល់ចំណុចពុះហើយ។ លោក ជ្រា វណ្ណារិទ្ធ ប្រែសម្រួលដូចតទៅ៕