កម្រងរូបភាព VOA៖ ពលរដ្ឋនៅក្នុងទីក្រុងមួយចំនួនក្នុងពិភពលោកតវ៉ាអំពីការស្លាប់របស់លោក George Floyd
ពលរដ្ឋមួយចំនួននៅក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ បាននាំគ្នាធ្វើបាតុកម្មនៅថ្ងៃអាទិត្យ ទី ៣១ ខែឧសភា ឆ្នាំ ២០២០ បន្ទាប់ពីការស្លាប់របស់លោក George Floyd ដោយអំពើហិង្សាពីសំណាក់ប៉ូលិសស្បែកសនៅសហរដ្ឋអាមេរិក ដោយពួកគេកាន់បដាដែលសរសេរថា «តើរកនរណាឲ្យជួយ នៅពេលប៉ូលិសជាឃាតករនោះ?»។ (AP)
នៅក្នុងរូបដែលបានថតនៅថ្ងៃសៅរ៍ ទី ៣០ ខែឧសភា ឆ្នាំ ២០២០នេះ បាតុករដែលតវ៉ាអំពីការស្លាប់របស់ពលរដ្ឋអាមេរិកដើមកំណើតអាហ្រ្វិក លោក George Floyd ដោយប៉ូលិសស្បែកសនោះ បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ (AP)
ក្រុមបាតុករដែលដើរក្បួនគាំទ្រដល់ជនចំណាកស្រុកដែលត្រូវបានឃុំខ្លួននៅប្រទេសស៊ីប (Cyprus) បង្ហាញពីសាមគ្គីភាពរបស់ពួកគេដល់លោក George Floyd ដែលបានស្លាប់។ ការដើរក្បួនេះ ធ្វើឡើងនៅរដ្ឋធានីនៃប្រទេសស៊ីបនៅថ្ងៃអាទិត្យទី ៣១ ខែឧសភា ឆ្នាំ ២០២០។ (AP)

ពលរដ្ឋ បានដើរក្បួនឆ្ពោះទៅកាន់ទីលាន Trafalgar នៅកណ្តាលទីក្រុងឡុងដ៍ នៅថ្ងៃអាទិត្យ ទី ៣១ ខែឧសភាឆ្នាំ ២០២០ ដើម្បីតវ៉ាអំពីការស្លាប់របស់លោក George Floyd ដែលជាពលរដ្ឋអាមេរិកដើមកំណើតអាហ្រ្វិក។ (AP)
មនុស្សមួយចំនួនប្រមូលផ្ដុំគ្នា នៅទីលាន Trafalgar Square នៅកណ្តាលទីក្រុងឡុងដ៍នៅថ្ងៃអាទិត្យទី ៣១ ខែឧសភាឆ្នាំ ២០២០ ដើម្បីជាការតវ៉ាប្រឆាំងនឹងការសម្លាប់លោក George Floyd ដែលត្រូវបានសម្លាប់ដោយប៉ូលិសនៅរដ្ឋមីនីសូតា ដែលបណ្តាលឲ្យមានការតវ៉ានៅទូទាំងសហរដ្ឋអាមេរិក។ (AP)

រូបរបស់លោក George Floyd អមទៅផ្កាកូលាប និងស្លាកសញ្ញាដែលសរសេរថា «ការប្រកាន់ពូជសាសន៍ពណ៌សម្បុរ នាំឲ្យមានការសម្លាប់នៅទូទាំងពិភពលោក» ត្រូវបានដាក់នៅលើរបាំងសន្តិសុខនៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងម៉ិកស៊ីកូស៊ីតធី កាលពីថ្ងៃសៅរ៍ទី ៣០ ខែឧសភាឆ្នាំ ២០២០។ (AP)
មនុស្សមួយចំនួនប្រមូលផ្ដុំគ្នា ដោយមានអ្នកខ្លះបានលុតជង្គង់ចុះ នៅទីលាន Trafalgar Square នៅកណ្តាលទីក្រុងឡុងដ៍នៅថ្ងៃអាទិត្យទី ៣១ ខែឧសភាឆ្នាំ ២០២០ ដើម្បីជាការតវ៉ាប្រឆាំងនឹងការសម្លាប់លោក George Floyd ដែលត្រូវបានសម្លាប់ដោយប៉ូលិសនៅរដ្ឋមីនីសូតា ដែលបណ្តាលឲ្យមានការតវ៉ានៅទូទាំងសហរដ្ឋអាមេរិក។ (AP)