កម្រង​រូបភាព៖ បាតុកម្ម​បន្ត​ធ្វើ​ឡើងនៅទីក្រុង​នានាដើម្បី​តវ៉ា​ចំពោះ​ការ​ស្លាប់​របស់​លោក George Floyd

  • VOA Khmer

កាលពីថ្ងៃទី២៩ ខែឧសភា ពលរដ្ឋនៅ​ទីក្រុង​ Portland ដើរ​ក្បួន​ធ្វើ​បាតុកម្ម​តវ៉ា​ចំពោះ​ការ​ស្លាប់​របស់​លោក George Floyd ពីសួន Peninsula ឆ្ពោះ​ទៅ​កាន់​មជ្ឈមណ្ឌល Justice នៅ​កណ្តាល​ក្រុង​ Portland រដ្ឋ Oregon។ (រូបថត AP)

ក្រុម​បាតករ​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​ភោជនីយដ្ឋាន​ fast food មួយកន្លែង​ដែល​កំពុង​ឆាបឆេះ​កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅ​ក្នុង​ទីក្រុង Minneapolis។ ក្រុម​បាតុករ​ធ្វើការ​តវ៉ា​ប្រឆាំង ​នឹងការ​ស្លាប់​របស់​លោក George Floyd។ (រូបថត AP)

ក្រុម​បាតុករ​ដុត​សំរាម​នៅទីក្រុង Oakland រដ្ឋ California កាលពីថ្ងៃសុក្រ ទី២៩ ខែ​ឧសភា ឆ្នាំ២០២០ ខណៈ​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​ការ​ស្លាប់​របស់​លោក George Floyd។ (រូបថត AP)

ប៉ូលិស​រដ្ឋ​ Minnesota ឈរ​ការពារ ខណៈ​ក្រុម​អ្នក​ពន្លត់​ភ្លើង​កំពុង​ពន្លត់​ភ្លើង​កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។ ពលរដ្ឋនាំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​លោក George Floyd ដែល​បាន​ស្លាប់​ពេល​ប៉ូលិស​ឃាត់​ខ្លួន​កាលពី​យប់​ថ្ងៃច័ន្ទ​នៅ​ទីក្រុង Minneapolis។ (រូបថត AP)

ក្រុម​បាតុករ​លុត​ជង្គង់​មុខ​ប៉ូលិស​នៅ​ថ្ងៃសៅរ៍​ ទី៣០ ខែ​ឧសភា ឆ្នាំ២០២០ នៅ​ទីក្រុង​ Minneapolis។ បាតុកម្ម​បន្ត​កើតមាន​ឡើង​ក្រោយ​ការ​ស្លាប់​របស់​លោក George Floyd។ (រូបថត AP)

បាតុករ​ម្នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ឈរ​នៅ​ក្រោយ​រថយន្ត​ក្រុង​ ក្នុង​អំឡុង​ពេល​បាតុកម្ម​នៅ​មជ្ឈមណ្ឌល Barclaysកាលពីថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ២០២០ នៅ​សង្កាត់​ Brooklyn ក្នុង​ទីក្រុង ញូវយ៉ក ដើម្បីតវ៉ា​ប្រឆាំង​នឹង​ការ​ស្លាប់​របស់​លោក George Floyd។ (រូបថត AP)

មនុស្សម្នា​នាំគ្នា​ពន្លត់​ភ្លើង​ឆេះឡាន កាលពី​ថ្ងៃសុក្រ ទី២៩ ខែ​ឧសភា ឆ្នាំ២០២០ នៅ​ទីក្រុង Minneapolis។ ក្រុមបាតុករ​បន្ត​បាតុកម្ម​ចំពោះ​ការ​ស្លាប់​របស់​លោក​ George Floyd។ (រូបថត AP)

ក្រុមបាតុករ​កាន់​ស្លាក​សញ្ញា​ដើរកាត់​ជួរ​ប៉ូលិស​នៅ​កណ្តាល​ក្រុង​ Columbus រដ្ឋ​ Ohio កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ក្នុង​អំឡុងពេលបាតុកម្ម​ពាក់ព័ន្ធ​នឹងការ​ស្លាប់​របស់​លោក George Floyd ពេល​ស្ថិត​ក្រោម​ការឃាត់​ខ្លួន​របស់​ប៉ូលិស កាលពីថ្ងៃច័ន្ទ នៅ​ក្នុងទីក្រុង Minneapolis។ (រូបថត AP)