សហជីពប្រារព្ធទិវាពលកម្មដោយគ្មានការជួបជុំ ប៉ុន្តែសំណូមពរឱ្យរដ្ឋាភិបាលដោះស្រាយការលំបាក
Your browser doesn’t support HTML5
ក្រុមសហជីពនៅកម្ពុជាប្រារព្ធខួបទី ១៣៤ នៃទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី ១ ខែឧសភានេះ ដោយជៀសវាងការជួបប្រជុំគ្នា ដើម្បីបង្ការការឆ្លងវីរុសកូរ៉ូណាដល់អ្នកចូលរួម។ ប៉ុន្តែ ពួកគេក៏មិនភ្លេចលើកសំណូមពរដល់រដ្ឋាភិបាលឱ្យជួយដោះស្រាយការលំបាករបស់កម្មករកម្មការិនី នៅគ្រាមានវិបត្តិសុខភាពពិភពលោកនេះផងដែរ។ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានលើកឡើងសំណូមពរ ៥ចំណុច ដែលក្នុងនោះមានសុំដំឡើងប្រាក់ឧបត្ថម្ភពី ៧០ ដល់ ១២០ ដុល្លារ និងសុំឱ្យដោះលែងមេដឹកនាំសហជីពដែលកំពុងជាប់ពន្ធនាគារ។ លោក ម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសលោករ៉ុង ឈុន៕