បទសម្ភាសន៍ VOA៖ អ្នកវិភាគថា មេដឹកនាំអាស៊ានតាំងចិត្តខ្ពស់ដើម្បីប្រឆាំងនឹងកូវីដ១៩ តែហានិភ័យនៅខ្ពស់
Your browser doesn’t support HTML5
អ្នកវិភាគកិច្ចការតំបន់គឺលោក បណ្ឌិត ឈាង វណ្ណារិទ្ធ បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសកិច្ចប្រជុំកំពូលអាស៊ាននិងអាស៊ានបូក ៣ អាចជួយដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោកថ្លែងដូច្នេះដោយសំដៅរួមទាំងការបង្កើតកញ្ចប់មូលនិធិ និងការប្តេជ្ញាយ៉ាងខ្លាំងពីក្រុមមេដឹកនាំក្នុងតំបន់ រួមមានទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជាផង ដែលបានចូលរួមក្នុងកិច្ចប្រជុំ កាលពីថ្ងៃអង្គារតាមប្រព័ន្ធអនឡាញ Teleconference នោះ។ លោក សុខ ខេមរា នៃV OA បានសម្ភាសលោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ីតាមទូរសព្ទ កាលពីថ្ងៃព្រហស្បតិ៍៕